IDP Education Cambodia គ្រោងពង្រីកសាខាបន្ថែមទៀតនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួននៅកម្ពុជារួមមានខេត្តបាត់ដំបង កំពង់ចាម កំពត ព្រះសីហនុ និងក្រុងប៉ោយប៉ែត
អត្ថបទដោយ៖
AMS OneMinute
សម្ដេចធិបតី៖ “ការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសលើជំនាញផ្នែកភាសាអង់គ្លេសនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងយុគសម័យសកលភាវូបនីយកម្មនៃពិភពលោក ដោយភាសាអង់គ្លេសជាស្ពាននៃការផ្សារភ្ជាប់នូវទំនាក់ទំនងទាំងក្នុងបរិបទការងារ ធុរកិច្ច និងសង្គម។
គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដោយផ្អែកលើធនធានមនុស្ស ហើយបានយកចិត្តខ្លាំងលើការពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះវាជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច”។

#ams1minute