អ្នកជំងឺដែលមានជីវភាពខ្វះខាតម្នាក់បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

រតនគិរី៖ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា កាក បាទក្រហមកម្ពុជាខេត្តរតនគិរី បានចាត់ឱ្យលោកស្រី ញាន ទិត្យចិន្តា អនុប្រធានគណៈកម្មាធិការសាខានិងមន្រ្តីកាកបាទក្រហមខេត្តចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជូនដល់អ្នក ជំងឺដែលមាន ជីវភាព ខ្វះខាត ឈ្មោះ ឡេង ចាន់ធូ ភេទស្រី អាយុ ៤៥ ឆ្នាំ រស់នៅភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលបច្ចុប្បន្ន កំពុង សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ក្នុងឱកាសលោកស្រី ញាន ទិត្យចិន្តា បាននាំនូវប្រសាសន៍របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រសាសន៍ ឯកឧត្តម ញ៉ែម សំអឿន ដែលផ្តាំផ្ញើសួរសុខទុក្ខ។ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និង ឯកឧត្តមប្រធានគណៈកម្មាធិការសាខា តែងតែគិតគូរពី សុខទុក្ខ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលមានទុក្ខលំបាក ជនងាយ រងគ្រោះ និងជនរងគ្រោះដោយគ្រោះ មហន្តរាយ ផ្សេង ៗ ដោយមិន ប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីឡើយ។

អំណោយមនុស្សធម៌បានប្រគល់ជូន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន៕


ដោយ៖ គតិ យុត្ត

ads banner