រដ្ឋបាលស្រុកកំពង់ស្វាយប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី

កំពង់ធំ៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ ស្វាយបាន អញ្ជើញចូលរួម ក្នុងពិធី អបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ដែល ប្រព្រឹត្ត ទៅ សាលាស្រុកកំពង់ស្វាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ពិធីនេះមានអ្នកចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និង លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយព្រមទាំងតំណាង ស្ត្រីនៅសាលាស្រុក និងមកពី បណ្ដាឃុំជាច្រើននាក់។

ក្នុងឱកាសនេះលោកជំទាវបានលើកឡើងថាប្រធានបទស្តីពី «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»ជាប្រធានបទដ៏សំខាន់ និង ត្រឹមត្រូវ ដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាម ផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបាន សម្រេច ផ្តោតបច្ចេកវិទ្យាឌីជីថល។ លោកជំទាវបន្តថា ការជំរុញឱ្យស្ត្រីនិងយុវតី កម្ពុជា ផ្សាភ្ជាប់ ជាមួយបច្ចេកវិទ្យាឌីជីលនេះ នឹង ផ្តល់អត្ថប្រយោជន៍ និងផលភាគចេញពីការអភិវឌ្ឍដែលបច្ចេកវិទ្យាឌីជីថលជាស្នូលសម្រាប់កម្ពុជា។សិទ្ធិនារី ត្រូវបានរដ្ឋាភិបាល កម្ពុជាតាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកនិងបានបន្តយករហូតដល់អាណត្តិទី៧នេះ៕

ដោយ៖ ប៊ុន រដ្ឋា

ads banner