លទ្ធផលផ្លូវការនៃការបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន​សំឡេង​១០,០៥២​សំឡេង ស្មើនឹង ៥៥អាសនៈ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ។លទ្ធផលផ្លូវការបានបង្ហាញថា គណបក្ស​ប្រជា​​ជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុប គឺចំនួន ១០,០៥២សំឡេង ស្មើនឹង ៥៥អាសនៈ។

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ទាំង ៨ភូមិភាគ មានដូចតទៅ ៖
១.មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ
‒ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត ៨១៧សំឡេង និងទទួលបាន ៦អាសនៈ
‒ គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ៨៨សំឡេង និងមិនទទួលបានអាសនៈទេ
២.មណ្ឌលភូមិភាគទី២ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ
‒ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,១២១សំឡេងនិងទទួលបាន ៧អាសនៈ
‒ គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ២៣៩សំឡេងនិងទទួលបាន ១អាសនៈ
៣.មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល
‒ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៧៧៩សំឡេង និងទទួលបាន ៥អាសនៈ
‒ គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៣០សំឡេង និងមិនទទួលបានអាសនៈទេ
៤.មណ្ឌលភូមិភាគទី៤ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ,ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន
‒ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,៩១១សំឡេង និងទទួលបាន ៩អាសនៈ
‒ គណបក្សឆន្ទៈខ្មែរទទួលសំឡេងឆ្នោត ២១៨សំឡេង និងទទួលបាន ១អាសនៈ
៥.មណ្ឌលភូមិភាគទី៥ ខេត្តតាកែវ, ខេត្តកំពត និង ខេត្តកែប
‒ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,១៨៧សំឡេង និងទទួលបាន ៧អាសនៈ
‒ គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៤៨សំឡេង និងមិនទទួលបានអាសនៈទេ
៦.មណ្ឌលភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង
‒ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,១៦១សំឡេង និងទទួលបាន ៦អាសនៈ
‒ គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ២៤៥សំឡេង និងទទួលបាន ១អាសនៈ
៧.មណ្ឌលភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់, ខេត្តកោះកុង និងខេត្តព្រះសីហនុ
‒ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,៥៧៥សំឡេង និងទទួលបាន ៩អាសនៈ
‒ គណបក្សឆន្ទៈខ្មែរទទួលបានសំឡេងឆ្នោត ១៥១សំឡេង និងមិនទទួលបានអាសនៈទេ
៨.មណ្ឌលភូមិភាគទី៨ ខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង,ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី
‒ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,៥០១សំឡេង និងទទួលបាន ៦អាសនៈ
‒ គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៧៥ សំឡេង និងមិនទទួលបានអាសនៈទេ។

បើតាមតួលេខទាំង ៨ភូមិភាគ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១០,០៥២សំឡេង និងទទួលបាន ៥៥អាសនៈ។ គណបក្សឆន្ទៈខ្មែរទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេង និងទទួលបាន ៣អាសនៈ។ គណបក្សហ៊្វុនស៊ិន​ប៉ិចទទួល​បានសំឡេងឆ្នោត ១៩សំឡេង និងមិនទទួលបានអាសនៈទេ។ គណបក្សកម្លាំងជាតិទទួលបានសំឡេងឆ្នោត ២៣៤សំឡេង និងមិនទទួលបានអាសនៈទេ៕ដោយ៖ពលជ័យ

ads banner