សហរដ្ឋអាមេរិកបារម្ភបើសិនមិនមាន «កិច្ចឈប់បាញ់» ក្នុងបុណ្យ Ramadan មកដល់នេះទេ (Video Inside)

នៅតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ បុណ្យរ៉ាម៉ាដាននៃសាសនាឥស្លាមទូទាំងពិភពលោក នឹងឈានមកដល់។ សហរដ្ឋអាមេរិក និងប្រទេសសម្របសម្រួលអេហ្ស៊ីប និងប្រទេសកាតា ត្រូវគេឃើញថា បានប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីស្វែងរកការឈប់បាញ់គ្នាមួយ នៅក្នុងតំបន់ហ្គាហ្សា។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃអង្គារ៍ទី៥មីនាថា បើគ្មានកិច្ចឈប់បាញ់គ្នា ក្នុងពិធីបុណ្យរ៉ាម៉ាដាននោះទេ ស្ថានការណ៍ក្នុងអ៊ីស្រាអែល ជាពិសេសក្រុងយេរូសាឡឹម ពិតជានឹងរងគ្រោះថ្នាក់ ជាមិនខានឡើយ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍

ads banner