តំបន់ប្រតិបត្តិការសឹករងរតនគិរី បិទសន្និបាតបូកសរុប លទ្ធផល ការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ

រតនគិរី៖ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី បានបិទ សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្ត ការងារ ឆ្នាំ ២០២៤ របស់ខ្លួនក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បញ្ជាការរងយោធភូមិភាគទី១ និងលោក ឌុច ចាន់តូ អភិបាល រងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តរតនគិរី។

ក្នុងវត្តមានចូលរួមលោក ឌុច ចាន់តូ បានកោតសរសើរដល់កម្លាំង តំបន់ ប្រតិបត្តិការសឹករងរតនគិរី ដែលកន្លងមក សម្រេចបាន ជោគជ័យ គ្រប់ ភារកិច្ចដែលថ្នាក់លើដាក់ជូន ។លោកក៏បានរំលឹកថា ក្រោមការដឹក នាំរបស់រសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជាបានដាក់ ចេញបទបញ្ជាលេខ០១ស្ដីពីវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ននិង រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងទ័ព ។ដូចនេះដាច់ខាតត្រូវចូលរួម អនុវត្ត។

ចំណែកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានរំលេចថា លទ្ធផលដែល អង្គភាពទទួលបាន ពិតជាការរួមចំណែកពីនាយទាហាន នាយ ទាហាន រង និងពលទាហានទាំងអស់ នៅក្នុងតំបន់ប្រតិបត្តិការសឹករង រតន គិរីទាំងមូលដែលបានចូលរួមគិត ចូលរួមធ្វើ និងទទួល ខុស ត្រូវខ្ពស់ ដោយឈរលើផែនការការងាររបស់យោធភូមិភាគទី១ ធ្វើឱ្យទីបញ្ជាការ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ។
ឧត្តមសេនីយ៍ទោបានផ្តាំផ្ញើ ដល់គ្រប់អង្គភាពចំណុះតំបន់ ប្រតិបត្តិការ សឹករងរតនគិរី ត្រូវពង្រឹងការងារហ្វឹកហ្វឺន ការងារអប់រំ ចិត្តសាស្រ្ត និងការងារបច្ចេកទេស ការគ្រប់គ្រងអាវុធ គ្រឿងចក្រ ត្រូវបន្តយកចិត្ត ទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងតាមដានឱ្យបាន ជាប់ជាប្រចាំ ដើម្បីធានាការពារឱ្យបាននូវបូរណភាពដឹកដី និងទប់ស្កាត់ ឱ្យបាននូវរាល់បទល្មើសផ្សេងៗ ។
អង្គសន្និបាតក៏ បាន ជូនបណ្ណសរសើរអង្គភាព លិខិតសរសើរបុគ្គល ដែលមានស្នាដៃល្អឆ្នើម ផងដែរ៕

ដោយ ៖គតិ យុត្ត

ads banner