ជប៉ុនផ្តល់ថវិកាកម្ចី ១៥៤លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា (Video Inside)

រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាកម្ចីសម្បទាន ១៥៤លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ការចុះហត្ថលេខាទទួលកម្ចីសម្បទាននេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ រវាងរដ្ឋមន្ត្រីក្រសួងការបរទេសលោក សុខ ចិន្តាសោភា ជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក កូមូរ៉ា ម៉ាសាហ៊ីរ៉ូ KOMURA Masahiro នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសបានសរសេរថា «កម្ចីសម្បទាន ១៥៤លានដុល្លារនេះ គឺក្នុងគោលបំណងជំរុញគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យ ក្នុងតំបន់ និងរួមចំណែកក្នុងការជំរុញបន្ថែមទៀត នូវទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រជាជាតិទាំងពីរ ដែលត្រូវបានលើកកំពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

ads banner