សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មីនា ២០២៤
១. គ្រាប់ស្វាយចន្ទីខ្មែរទទួលបានគាំទ្រច្រើនពីពលរដ្ឋជប៉ុន ដោយសារតែគុណភាពខ្ពស់ ទំហំគ្រាប់ធំ និងច្រើនជម្រើស – កម្ពុជាថ្មី
២. ទំហំពាណិជ្ជកម្មរវាងម៉ិកស៊ិក-កម្ពុជា អាចនឹងកើនដល់ ៤០០លានដុល្លារ នៅឆ្នាំនេះ – ខ្មែរថាមស៍
៣. ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី មានទំហំជាង ៤៦លានដុល្លារ កើនជាង ៣៥% ក្នុងនោះការនាំចេញរបស់កម្ពុជាកើនជាង ៨៣% – Post Khmer
៤. ក្រុមហ៊ុនអាកាសចរណ៍ថៃ នឹងបញ្ចុះតម្លៃ ២០% លើជើងហោះហើរក្នុងស្រុកដែលចេញដំណើរពេលព្រឹកព្រលឹម និងយប់ជ្រៅ ក្នុងឱកាសបុណ្យសង្ក្រាន្ត – The Nation
៥. ឥណ្ឌាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងទំហំ ១០០ពាន់លានដុល្លារ ជាមួយប្រទេសមិនមែនជាសមាជិក EU ដូចជា ន័រវេស ស្វីស អ៉ីស្លង់ និងលិចតិនស្តាញ – Reuters
#ams1minute