ចម្រៀងមួយបទរបស់ Taylor Swift ដែលរំលេចប្រាសាទអង្គរវត្ត ផ្ទុះកក្រើកឡើងវិញ

ចម្រៀងមួយបទក្រោមចំណងជើងថា Marjorie របស់តារាចម្រៀងអាមេរិក នាង Taylor Swift ដែលមានរំលេចប្រាសាទអង្គវត្តរបស់ខ្មែរកំពុងផ្ទុះកក្រើកសារជាថ្មីម្តងទៀត ក្រោយពីអាល់បុលចម្រៀងនេះបានចេញផ្សាយដំបូងកាលពីជាងបីឆ្នាំមុន។

ចម្រៀងដ៏លន្លង់លន្លោចនេះបានទាញចំណាប់អារម្មណ៍ប្រជាជនមួយចំនួនក្នុងតំបន់ម្តងទៀត នៅពេលនាង Taylor Swift ដ៏ល្បីល្បាញនិយាយដោយរញ្ជួយចិត្តក្នុងអំឡុងរដូវកាលប្រគុំតន្ត្រី «Eras Tour» កាលពីពេលថ្មីៗនេះ ថា បទចម្រៀង Marjorie ដែលមានរូបប្រាសាទអង្គរនេះធ្វើឲ្យរន្ធត់ចិត្តជាខ្លាំង។

នាង Taylor Swift បានប្រាប់ គេហទំព័រ Celebrity Nine ថា នាងពិតជាពិបាក ពេលយកបទនេះ មកច្រៀងម្តងៗព្រោះវាប៉ះពាល់អារម្មណ៍ខ្លាំង។ ប៉ះពាល់ដោយសារតែបទនេះច្នៃជាពិសេស និងសម្រិតសម្រាំងបំផុត ក្នុងចំណោមបទផ្សេងទៀតក្នុងអាល់ប៊ុម ចម្រៀងទាំង ១៧ របស់នាងដែលនិពន្ធឡើងជាការឧទ្ទិសដល់ជីដូនរបស់នាង ឈ្មោះ Marjorie Finlay ដែលជាធ្លាប់ជាអ្នកចម្រៀងអូប៉េរ៉ា ទទួលមរណភាព ក្នុងឆ្នាំ ២០០៣។

នៅក្នុងផ្នែកមួយនៃវីដេអូចម្រៀង ដែលមានរយៈពេល១៦វិនាទី តួអង្គអ្នកស្រី Marjorie បានដើរកម្សាន្តនៅប្រាសាទអង្គរវត្តរបស់កម្ពុជា អមដោយខ្លឹមសារមនោសញ្ចេតនាសោកសង្រែងស្តែងពីការនឹករលឹកដល់ជីដូនដែលនាងពណ៌នាថាជីដូនរបស់នាងដែលកំពុងដើរលំហែក្នុងជំរុំប្រាសាទអង្គរមិនទាន់ទៅណាឆ្ងាយពីនាងឡើយ។

នៅថ្ងៃចន្ទនេះ ផេកហ្វេសបុក Asean Society & Culture បានបង្ហោះពីបទចម្រៀងនេះឡើងវិញ ដែលនាំឲ្យមានការចែករំលែកតគ្នាក្នុងបណ្តាញសង្គម។ អ្នកខ្លះបានអរគុណតារាចម្រៀងរូបនេះដែលបានរំលេចរូបប្រាសាទអង្គរដ៏ល្អឯករបស់កម្ពុជា។ ជាអ្វីដែលគេជឿថា អាចចំណេញច្រើនសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសក្នុងអំលុងពេល ព្រឹត្តិការណ៍ «Eras Tour» របស់នាង Taylor Swift កំពុងទាញចំណាប់អារម្មណ៍នៅទូទាំងពិភពលោក។ ព្រឹត្តិការណ៍នេះត្រូវបានចុះផ្សាយថា រកចំណូលបានលើសពី ១ពាន់លានដុល្លារអាមេរិក៕ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner