ជនសង្ស័យ ៨២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី១៣ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៨២នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ១៨នាក់ស្រី ២នាក់
ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២១នាក់ស្រី ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤២នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមីនា រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ៦២៧៤,២៨ក្រាម ។ មេតំហ្វេតាមីន(Wy) ស្មើ ០,១៨ក្រាម ។ កេតាមីន(Ke) ស្មើ ១៣២៤,៧១ក្រាម។ អុិចស្តាសុី(mdma) ស្មើ ២២៥៦,២៧ក្រាម ។ កញ្ឆា ស្មើ ០,៨៩ក្រាម ។ គីមីផ្សំ ស្មើ ១៣៦៥៣,៧៣ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner