គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និង សំ បូរ ព្រៃគុក (ICC-Angkor) របស់អង្គការ UNESCO កំពុងជួបប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប
(សៀមរាប)៖ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយ ដ្ឋាន អង្គរ និងសំបូរព្រៃគុក កំពុងតែជួបប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប នាព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ។
កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ បានដឹកនាំដោយលោក IChitomo Taninai ជាអនុប្រ ធាន បេសកកម្មនៃស្ថានទូតជប៉ុន និងលោកPiere Vincent ទីប្រឹក្សា ទទួល បន្ទុក ផ្នែក វប្បធម៌ របស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា ។
នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ក្រុមអ្នកជំនាញអន្តរជាតិ បានពិភាក្សានិងពិនិត្យ ទៅលើការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែ ដំណើរ ការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញ អន្តរជាតិ ក៏នឹងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗ បន្ថែម ទៀត ដើម្បីឱ្យតាមការដ្ឋានយកទៅអនុវត្តន៍ស្របតាមកិច្ចការដែលកំពុងតែបំពេញនោះ ។
សហប្រធានជប៉ុន លោក IChitomo Taninai បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា កិច្ចពិភាក្សា លើការងារជាច្រើនស្ដីពី ការពិនិត្យមើលការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និង អន្តរ ជាតិ ការជួសជុល និងអភិរក្សប្រាសាទបុរាណនានាគឺមានសារសំខាន់សម្រាប់ គណៈ កម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃ គុក (ICC-Angkor-Sambor Prei Kuk) និងសម្រាប់កិច្ចការអភិរក្ស អភិវឌ្ឍន៍ សម្រាប់ទស វត្សតទៅមុខទៀត ។
លោក IChitomo Taninai ថ្លែងទៀតថា ក្រៅតែពីជួយដល់ការងារនៅក្នុងតំបន់ រមណី យ ដ្ឋាន អង្គរ ប្រទេសជប៉ុនក៏បានជួយដល់ប្រាសាទសំបូរព្រៃគុកផងដែរ។ កាលពី ឆ្នាំមុនជប៉ុន បានជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបុរាណវិទ្យា ដល់អាជ្ញាធរជាតិសំបូរព្រៃគុក ហើយរំពឹងថានៅក្នុងឆ្នាំនេះ អាជ្ញាធរជាតិសំបូរព្រៃគុកនឹងមានធនធានមនុស្ស និងបុរាណ វិទ្យា សម្រាប់ការងារជួសជុល និងអភិរក្ស រមណីយដ្ឋានសំបូរព្រៃគុក ឱ្យមានតម្លៃលេច ធ្លោ ជាសកលនាពេលខាងមុខ។
ពេញមួយថ្ងៃទី១៤ ខែមីនានេះ អង្គប្រជុំបានពិភាក្សានិងពិនិត្យទៅលើការងារនៅតាមការដ្ឋាន ការងារជាតិនិងអន្តរជាតិ ជាច្រើនដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្ស ប្រា សាទ បុរាណនានា ព្រមទាំងត្រួតពិនិត្យទៅលើរបាយការណ៍ស្ដីពីការងារទាំងនោះផង ៕
ដោយ ៖ ស៊ាន សុផាត