ជនសង្ស័យ ៦១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២៤ករណី ថ្ងៃទី១៤ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៣នាក់ ដឹក ជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២១នាក់ ចាត់ចែង សម្រួល ១ករណី ឃាត់ ៦នាក់ស្រី ៣នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ៣១នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុង ថ្ងៃទី១៤ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២៣៣,៤៩ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ១,១០ក្រាម។ អុិចស្តាសុី(mdma) ស្មើ ១៥៣,២៩ក្រាម។ កូកាអុីន(Cocaine) ស្មើ ១១,៩៩ក្រាម ។ កញ្ឆា ស្មើ៤៨,៥៤ក្រាម។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner