ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសសមាសភាពក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ការខិតខំរបស់យើងទាំងអស់គ្នា ក្នុងរយៈកាលកន្លងទៅ ពិតជាបាន នាំមកនូវលទ្ធផលល្អ គួរជាទីមោទនៈ ជូនគណបក្សប្រជាជនកម្ពុជាយើង ក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ២០២៣ និង ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ដោយ គណបក្សប្រជាជនកម្ពុជាយើង ទទួលបានអាសនៈចំនួន ៥/៥ អាសនៈ សម្រាប់ មណ្ឌល ភូមិភាគ ៣ ក្នុងខេត្តកណ្តាលរបស់យើងនេះ ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុម ការងារ គណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីប្រកាសសមាសភាពក្រុមការងា រ គណ បក្ស ប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២៤ ។

ឯកឧត្តមអគ្គបណ្ឌិតភាចារ្យ ក៏សូមជំរុញ និងលើកទឹកចិត្ត ឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តបង្កើនសកម្មភាពចុះបំពេញការងារ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាប់ជាប្រចាំ ស្រប ពេល ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សាក្រុង/ស្រុក អាណត្តិ ទី៤ ឆ្នាំ២០២៤ កាន់តែខិតជិតមកដល់, ពោលគឺ នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ខាងមុខ ដើម្បី បន្តដណ្តើមជ័យជម្នះដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជាយើងបន្ថែមទៀត ។

ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គ មហា សេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ និង ប្រជា ជន តាមរយៈ នយោបាយឈ្នះ-ឈ្នះ ដែលមានរយៈពេល ២៦ឆ្នាំ មកហើយ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តី កម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេង ដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និង ថាមពល បាននិងកំពុងបន្តខិតខំ បំពេញបេសកកម្មបម្រើជាតិ និង ប្រជាជន ដោយមិនខ្លាចការនឿយ ហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ និង ប្រជាជន ដោយ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានយកអស់កម្លាំងកាយ-ចិត្ត និង ប្រាជ្ញា ស្មារតី ក្នុងការបំពេញតួនាទី និងភារកិច្ច យ៉ាងសកម្មបំផុត ទាំងនៅក្នុងប្រទេស និង ក្រៅប្រ ទេស សំដៅបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លា តទៅមុខទៀត ៕

ប្រភព ៖ ព័ត៌មានខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner