ទ័ពសត្វប្រចៀវនៅ “ល្អាងភ្នំសំពៅ” ដែកឆក់ទេសចរនាថ្ងៃហៀប អស្ដង្គត
បាត់ដំបង៖ហ្វូងទ័ពសត្វប្រចៀវស្ទើរងងឹតមេឃ ដែលហើរចេញ យ៉ាង ទៀងទាត់ពីល្អាងភ្នំដ៏ស្ងប់ស្ងាត់ រាល់ពេលព្រះអាទិត្យ ហៀប អស្តង្គត បង្កើតបានជាផ្ទាំងទស្សនីយភាពទាក់ទាញបេះដូង ភ្ញៀវទេសចរជាតិ និងបរទេសឱ្យទៅកាន់ទីនោះ ។រហូតមានពាក្យមួយថា “ទៅបាត់ដំបង បើពុំបានទៅគយគន់ហ្វូងសត្វប្រចៀវចេញពីល្អាងភ្នំសំពៅទេ” ហាក់ដូច ជាពុំបានទៅកម្សាន្តខេត្តបាត់ដំបង ដូច្នេះដែរ។ ព្រោះតែ ហេតុនេះ ហើយទើបចាប់ពីថ្ងៃបាក់រសៀលគេសង្កេតឃើញពិសេសភ្ញៀវទេសចរបរទេសបានទៅកាន់តំបន់រមណីយដ្ឋាន ធម្មជាតិប្រវត្តិសាស្រ្ត “ភ្នំសំពៅ”ស្ថិតនៅក្នុងស្រុកបាណន់។ ប្រជាពលរដ្ឋស្ថិតនៅសហគមន៍ ក្បែរកន្លែងទស្សនាបានរៀបចំ មានជាតុ កៅអីព្រមទាំងបម្រើ សេវា គ្រឿង ហូបចុកផ្សេងៗសម្រាប់ភ្ញៀវ ដែលទៅរង់ចាំទស្សនាហ្វូងទ័ព ប្រចៀវ ដែលចេញពីសម្បុក ហើរឆ្ពោះ ទៅលំហរ វេហារជាក្រុមៗ។ប្រជាពលរដ្ឋអាចរកចំណូលបានពីភាពអច្ឆរិយៈនៃហ្វូងសត្វស្លាបរាប់លានក្បាលនៅទីនេះរាល់ថ្ងៃ។

អាន៖ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរនៅម្តុំជើងភ្នំសំពៅ ដែល ជាទីកន្លែងដែលភ្ញៀវទេសចរទៅទស្សនា បានប្រាប់ទូរទស្សន៍ អប្សរា ថា ភ្ញៀវទេសចរបានមកកាន់រមណីយដ្ឋានភ្នំសំពៅ ភាគច្រើនចាប់ ពីម៉ោង ៤រសៀលទៅរហូតសត្វដល់ ប្រចៀវ ចេញពីល្អាងភ្នំ នៅម៉ោង៥ កន្លះទៅ ៦កន្លះល្ងាចទៅតាមរដូវកាលជាក់ស្តែង។

សូមជម្រាបថា រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ គឺជាគោលដៅ ទេសចរណ៍ដ៏មានសក្តានុពលពិសេសមួយរបស់ខេត្តបាត់ដំបង
ដែលអទទួលបាននូវកំណើនភ្ញៀវគួរឱ្យកត់សម្គាល់ សម្រាប់ ដើម ឆ្នាំ២០២៤នេះ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បាន បង្ហាញនូវការកត់សម្គាល់ថានៅដើមឆ្នាំនេះអត្រាភ្ញៀវ ទេសចរ ដែលមក កម្សាន្តខេត្តបាត់ដំបង ភាគច្រើនភ្ញៀវទេសចរទាំងនោះបាន ជ្រើសរើស និងកំណត់គោលដៅទៅទស្សនា នៅរមណីយ ដ្ឋាន ប្រវត្តិសាស្រ្តភ្នំ សំពៅមានការកើនឡើងច្រើន ។ជាពិសេសភ្ញៀវទេសចរបរទេស ដោយសារតែពួកគេផ្តោតនូវការចាប់អារម្មណ៍ ខ្ពស់ ក្នុងការទស្សនានូវ ផ្ទាំងទស្សនីយភាពហ្វូងទ័ពសត្វប្រចៀវរាប់លានក្បាល ដែលហើរចេញ ពីល្អាងភ្នំ នាពេលល្ងាច។

ដោយឡែកភ្ញៀវទេសចរ ដែលបានទៅកាន់ទីនោះ ក៏បានបង្ហាញពី ចំណាប់អារម្មណ៍របស់ខ្លួនដោយបញ្ជាក់ថារមណីយដ្ឋានភ្នំសំពៅ គឺពិតជាមានធម្មជាតិដ៏ស្រស់ស្អាតពិតៗមែននិងមានភាពទាក់ទាញយ៉ាងខ្លាំងតាមរយៈនៃផ្ទាំងរូបចម្លាក់ឆ្លាក់នៅលើផ្ទាំងថ្មភ្នំនិងល្អាងប្រចៀវដែលនៅជិតនោះទៀតផងភ្ញៀវដែលបានមកដល់ទីនោះក៏បានអំពាវនាវដល់អ្នកនិយមធ្វើដំណើរកម្សាន្តគួរកុំរំលងរមណីយដ្ឋានភ្នំសំពៅ។

សូមជម្រាបថា ភ្នំសំពៅគឺជារមណីយដ្ឋាន”វប្បធម៌ប្រវត្តិសាស្ត្រ មួយ ” ដែលស្ថិតនៅតាមបណ្តោយដងផ្លូវជាតិលេខ៥៧ អតីត ផ្លូវជាតិលេខ១០ មានចំងាយប្រមាណ១២គីឡូម៉ែត្រពី ទី រួម ខេត្ត បាត់ដំបង។ ស្ថិតនៅ ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះ មាន កម្ពស់ប្រមាណ ១០០ ម៉ែត្រ ។មានកាំជណ្តើរឡើងចំនួន១ ០៣០ កាំក៏ប៉ុន្តែការធ្វើដំណើររបស់ភ្ញៀវ មិនសូវនិយម ក្នុងការធ្វើ ដំណើរដោយថ្មើរជើងទេ ភាគច្រើនធ្វើដំណើរ តាម យានយន្តលើផ្លូវបេតុងបើកបរទៅលើភ្នំតែម្តង។អ្វីដែលពិសេស គឺទីនេះមានហ្វូង ទ័ពសត្វប្រចៀវ រាប់ លានក្បាលហើរចេញពីល្អាងជា រៀងរាល់ថ្ងៃជាទៀងទាត់ នៅមុនពេលថ្ងៃលិច នៅចន្លោះម៉ោង៥:៣០ ដល់ ម៉ោង៦:៣០ល្ងាច ។
ពេលចេញផុតពីល្អាងហ្វូងសត្វប្រចៀវទាំងនោះហើរបណ្តែតខ្លួនជាជួរៗរេរាំខ្មួលខ្មាញ់ ដូចពពកខ្មៅដេរដាស់ពេញមេឃឆ្ងាយម្តងបន្តិចៗ ពី ក្រសែ ភ្នែកអ្នកទស្សនា។គេពុំដឹងថាហ្វូងសត្វប្រចៀវនេះ ត្រឡប់ មកនៅពេលណាទេ តែនៅម៉ោងដែលត្រូវហើរចេញ
តែងតែ ឃើញ ពួកវាជានិច្ច៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប
