អាជ្ញាធរខណ្ឌច្បារអំពៅ ត្រួតពិនិត្យមន្ត្រីទាំងអស់ ដើម្បីរកសារធាតុញៀន

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចង្អុលបង្ហាញពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពេញមួយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌបានដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងលោកគ្រូ អ្នកគ្រូ ប្រមាណជិត ៨០០នាក់ ធ្វើតេស្តរកសារធាតុញៀន ។

សូមបញ្ជាក់ថា កន្លងមកលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតែងតែលើកយកបញ្ហាប្រឈមនិងគ្រឿងញៀនលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយដាក់ចេញអោយបង្ក្រាប់គ្រប់មុខសញ្ញាសង្ស័យទាំងអស់ ព្រោះថាគ្រឿងញៀនជាបញ្ហាចម្បងដែលធ្វើឲ្យប៉ះពាល់ដល់សង្គមនាពេលបច្ចុប្បន្ន ហើយប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចេញបទបញ្ជាលេខ ០១ ប.ប ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមិនមានការលើកលែងឡើយ។

សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ហើយក្នុងករណីរកឃើញមន្ត្រីណាម្នាក់ មានសារធាតុញៀន នឹងត្រូវអនុវត្តតាមបទបញ្ជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner