ព្រឹត្តិការណ៍កីឡាទេសចរណ៍ រេដ អាម៉ាហ្សូន ឈានដល់វគ្គការស្វែងរកកំណប់ដ៏អស្ចារ្យនៅប្រាសាទដ៏ល្បីរបស់ខ្មែរ

អត្ថបទដោយ៖
ឈឹម សុផល

សៀមរាប៖ដោយការធ្វើដំណើរមកដល់ទឹកដីអច្ឆរិយៈនៃខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ និង បានចាប់ផ្តើមប្រកួតនៅថ្ងៃទី១៥ ខែមីនា បេក្ខនារីជិត៣០០នាក់ មកពីប្រទេសនានានៅទ្វីបអ៉ឺរ៉ុបនៃកម្មវិធី រេដ អាម៉ាហ្សូន( Raid Amazones )បានឆ្លងកាត់នៅការប្រកួតយ៉ាងស្វិតស្វាញអស់ រយៈពេលបួនថ្ងៃមកហើយលើវិញ្ញាសារដូចជា រត់ជុំវិញតំបន់ប្រាសាទ ជិះទូកកានូ ជិះកង់និងរត់ដោយចាប់គ្នាជាក្រុមពី២ ទៅ៣នាក់ និង ថ្ងៃចន្ទនេះគឺការស្វែងរកកំណប់ដ៏ អស្ចារ្យ ក្នុងបរិវេណ ប្រាសាទតាព្រហ្ម ,ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។

សូមជម្រាបថា ក្នុងកម្មវិធីប្រកួតស្វែងរកកំណប់នៅប្រាសាទដ៏ល្បី របស់ ខ្មែរ គឺបេសកកម្មចម្បងបេក្ខនារីត្រូវស្វែងរកចម្លើយ ពី វប្បធម៌ ប្រវត្តិសាស្ត្រ នៅតាមប្រាង្គប្រាសាទ ព្រមទាំងការស្វែងរករូបចម្លាក់ និងផ្ទាំងរូបភាពដ៏ស្រស់ត្រកាលរបស់ប្រាសាទ អម ជាមួយកូន សៀវភៅតូចមួយដើម្បីជាការបំភ្លឺផ្លូវទៅរកកំណប់ដ៏អស្ចារ្យនោះ ។ វិញ្ញាសារនេះតម្រូវឱ្យអត្តពលិកនារីមានភាពវៃឆ្លាត និងមានចំណេះដឹង ច្រើនពីវប្បធម៌ និងប្រវត្តិសាស្រ្ដ របស់កម្ពុជាក្នុងការស្វែងរកចម្លើយ ។

គប្បីជម្រាបថា ខេត្តសៀមរាបបានក្លាយជាទីតាំងដ៏សំខាន់នៃការប្រកួត ព្រឹត្តិការណ៍កីឡាទេសចរណ៍ Raid Amazones លើកទី ២៥ចាប់ ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខណៈ ដែលនេះ ជា លើកទី៤សម្រាប់ ខេត្តសៀមរាបក្នុងការទទួលធ្វើជា ម្ចាស់ ផ្ទះនៃការ ប្រកួត បន្ទាប់ពីឆ្នាំ២០១៤ ,២០១៧ និង២០១៨ ។អត្តពលិក នារីអន្ដរជាតិជិត៣០០នាក់ មកពីប្រទេសបារាំង អូស្ត្រាលី បែលហ្សិក អង់គ្លេស អេស្បាញ ស្វីស តួកគី និងអាមេរិកខាងជើង បានចូលរួមប្រកួតកីឡាRaid Amazones ។
គួរពណ៌នាថា តាមរយៈព្រឹត្តិការណ៍នេះអ្នកចូលរួមទទួលបានបទ ពិសោធន៍ ដ៏អស្ចារ្យ ។សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ កីឡា រេដ អាម៉ាហ្សូន គឺជាលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងលើកវិស័យកីឡា វប្បធម៌ កីឡា និងទេសចរណ៍ផងដែរ៕
ដោយ៖វិសាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner