ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាប់ដល់អ្នកនាំពាក្យ រដ្ឋបាលខេត្តបន្ទាយមានជ័យពីការដែលត្រូវធ្វើឱ្យបានរហ័ស

បន្ទាយមានជ័យ៖ វគ្គតម្រង់ទិសស្ដីពី”ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” បានប្រារព្ធនៅសាលប្រជុំសាលាខេត្ត បន្ទាយ មានជ័យ នៅ ថ្ងៃចន្ទទី១៨ ខែមីនាឆ្នាំ២០២៤នេះ ដែលមានអ្នកនាំពាក្យមកពីរដ្ឋ បាល ខេត្ត ស្រុក ក្រុង មន្ទីរ អង្គភាពនានាចំណុះ រដ្ឋបាល ខេត្តចំនួន៣៦០ នាក់ ។

ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអម នាយក រដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋា ភិបាល បានចែករំលែក ចំណេះដឹង និងបទពិសោធនៃប្រសិទ្ធភាពលើការងារព័ត៌មាន និងនាំ ពាក្យដោយសង្កត់ធ្ងន់លើតួនាទីនិងភារកិច្ច របស់អ្នកនាំពាក្យ ការងារ ស្នូល របស់អ្នកនាំពាក្យ ។ឯកឧត្តមក៏ បានផ្ដល់ការណែនាំដល់មន្រ្តី រដ្ឋបាលអ្នកនាំពាក្យ ខេត្តបន្ទាយមានជ័យ ឱ្យពង្រឹងប្រសិទ្ធភាព ការងារ ព័ត៌មាន និងនាំការពិត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ជូន ប្រជាពលរដ្ឋបានជ្រាបក៏ដូចជា ចូល រួមបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាឱ្យជាប់ជាប្រចាំ និងលឿនរហ័ស ។

ការបន្តសាមគ្គីភាពរវាងគ្នាលើការងារបន្សាបពត៌មានក្លែងក្លាយបំពុលសង្គម គឺជាចំណុចដែលឯកឧត្តមប្រតិភូយកចិត្តទុកដាក់និង
ប្រាប់ ដល់ អ្នក នាំពាក្យនៃរដ្ឋបាលខេត្តត្រូវតែរួមគ្នាឱ្យសកម្ម ឈ្លាសវៃក្នុងការឆ្លើយតបឱ្យបានទាន់ពេលតាមរយៈការចែករំលែកនិងផ្សព្វផ្សាយព័ត៌មានពិត ។ មួយវិញទៀតត្រូវបង្កើតព្រឹត្តិការណ៍ថ្មី ៗ ខ្លីខ្លឹម រហ័សទាន់ពេលវេលា នូវសកម្មភាពការងារស្នាដៃ ឬ សមិទ្ធផលរបស់ រដ្ឋបាលដែនដី ឬសមិទ្ធផលរបស់រាជ រដ្ឋាភិបាល អនុវត្តបានក្នុងការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ៕
ដោយ ៖គៀន ច័ន្ទហ៊ីន

ads banner