ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញគណៈស្ថាបត្យករកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រឲ្យភាពរស់រវើក និងគ្រប់ជ្រុងជ្រោយ មានភាពច្នៃប្រឌិត រួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាព

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញគណៈស្ថាបត្យករកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួនប្រកបដោយភាពរស់រវើក និងគ្រប់ជ្រុងជ្រោយ ព្រមទាំងលើកទឹកចិត្តគណៈស្ថាបត្យករកម្ពុជា និងគណៈវិស្វករកម្ពុជា គិតគូរច្នៃប្រឌិតអភិវឌ្ឍជំនាញរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីមានលទ្ធភាពរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាព ។

នេះជាការថ្លែងក្នុងឱកាសកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា ការរៀបចំផែនការយុទ្ធសាស្ត្ររបស់គណៈស្ថាបត្យករកម្ពុជាឆ្នាំ២០២៣-២០២៨ និងករណីសិក្សាគម្រោងប្លង់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ចាម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានបំណងប្រែក្លាយទីប្រជុំជនទាំងអស់ទៅជាទីក្រុងប្រកបដោយសោភណភាព មានសណ្តាប់ធ្នាប់ និងមានបរិស្ថានល្អ ដែលប្រជាជនមានមោទនភាពក្នុងការរស់នៅជាលក្ខណៈបុគ្គល និងគ្រួសារ ស្របនឹងសហសម័យកម្ពុជា។

ចំពោះគម្រោងប្លង់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ចាម ឯកឧត្តមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ណែនាំឱ្យមានការធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីស្ថាបត្យកម្ម និងការរៀបចំក្រុងកំពង់ចាម ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងគណៈពង្រឹង ដើម្បីជាគំរូសម្រាប់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដទៃទៀត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner