អភិបាលខេត្តព្រះវិហារ បំភ្លឺជុំវិញការអនុវត្តច្បាប់របស់សមត្ថកិច្ចពាក់ព័ន្ធនឹងជម្លោះដីធ្លី (Video Inside)

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានបំភ្លឺជុំវិញការអនុវត្តវិធានការច្បាប់ការពារដីរដ្ឋ នៅក្នុងភូមិសាស្ដ្រខេត្ត ខណៈការផ្សាយព័ត៌មានដែលមានទីតាំងក្រៅប្រទេស បានចោទប្រកាន់ថា អាជ្ញាធរបានធ្វើបាបប្រជាពលរដ្ឋពាក់ព័ន្ធនឹងជម្លោះដីធ្លី។

បញ្ហាបំពានដីរដ្ឋក្នុងខេត្តព្រះវិហារ បានក្លាយជាចំណុចដ៏ចំរូងចំរាស់មួយ ដែលការផ្សាយព័ត៌មានតាមបណ្តាញសង្គម និងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី បានដកស្រង់តែព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ធ្វើការវាយប្រហារដាក់មកលើការអនុវត្តច្បាប់ របស់សមត្ថកិច្ចខេត្ត។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក្នុងសន្និសីទកាសែតមួយនារសៀលថ្ងៃទី១៨មីនា បានបំភ្លឺជុំវិញការអនុវត្តវិធានការច្បាប់ការពារដីរដ្ឋ នៅក្នុងភូមិសាស្ដ្រខេត្តរបស់លោក ដើម្បីបញ្ជាក់ថា តើការផ្សាយព័ត៌មានមិនពិតចោទថា មានអាជ្ញាធរបានធ្វើបាបប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជម្លោះដីធ្លីនោះ មានការពិតយ៉ាងណាខ្លះ?

វិទ្យុអាស៊ីសេរីដែលប្រើប្រាស់ថវិការបស់រដ្ឋាភិបាលអាមេរិកច្រើនសិបម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ត្រូវបានពលរដ្ឋកម្ពុជាចាត់ទុកថា ជាវិទ្យុផ្សាយព័ត៌មានមិនពិត និងមានលក្ខណៈចោទប្រកាន់ ញុះញង់ បង្កឱ្យខ្មែរ និងខ្មែរស្អប់ខ្ពើមគ្នា។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អែនថូនី ប្លីងខឹន នៅក្នុងសប្តាហ៍នេះ បានចូលរួមជាមួយពិភពលោក ក្នុងប្រទេសកូរ៉េខាងត្បូង ធ្វើការថ្កោលទោសការផ្សាយព័ត៌មានមិនពិត Fake News និងព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។

ពលរដ្ឋខ្មែរក្នុងប្រទេសបានដាក់សំណួរថា តើហេតុអ្វីបានជារដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលថ្កោលទោសការផ្សាយព័ត៌មានមិនពិត Fake News នោះ បែរជាចំណាយលុយរាប់ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗឥតប្រយោជន៍ ដើម្បីតែការផ្សាយព័ត៌មានមិនពិត តាមវិទ្យុអាស៊ីសេរីជាភាសាខ្មែរនេះ?

ads banner