សីតុណ្ហភាពកម្តៅកាន់តែកើនឡើងក្នុងសប្តាហ៍នេះ (Video Inside)

សីតុណ្ហភាពកម្តៅ ត្រូវបានព្យាករណ៍ថា នឹងកាន់តែកើនឡើង ខណៈការធ្លាក់ភ្លៀងអាចនឹងមានតិចតួចក្នុងសប្តាហ៍នេះ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម, កម្តៅអតិបរមារវាងពី ៣៨ទៅ ៤០អង្សាសេ នឹងកើតមាននៅតាមខេត្តមួយចំនួន ក្នុងភាគខាងជើងឦសាន និងភាគពាយ័ព្យ នៃប្រទេសកម្ពុជារវាងពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ខណៈខេត្តក្នុងភាគខាងត្បូង ភាគអាគ្នេយ៍ និងប៉ែកខាងកើត នៃប្រទេសកម្ពុជាវិញ សីតុណ្ហភាពកម្ដៅអតិបរមានឹងមានរវាងពី៣៦ ទៅ៣៧ចុច៩ អង្សាសេ។

យោងតាមការព្យាករណ៍ដដែលនេះ នៅតំបន់វាលទំនាបភាគពាយព្យ ដែលរួមមានខេត្តបាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ អាចនឹងមានភ្លៀងធ្លាក់ប្រមាណ ១៥ភាគរយ។

ចំណែកនៅតំបន់ខ្ពង់រាបនាភាគពាយព្យរួមមានប៉ៃលិន និងឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ប្រមាណ ១០ភាគរយ និងនៅតំបន់មាត់សមុទ្ទ នឹងអាចមានភ្លៀងធ្លាក់ប្រមាណ ១០ភាគរយ។

ads banner