បាត់ខ្លួនមនុស្ស ១០ម៉ឺននាក់យ៉ាងអាថ៌កំបាំង នៅមិចស៊ីក
អត្ថបទដោយ៖
លន់ សារ៉ាត
រដ្ឋាភិបាលប្រទេសមិចស៊ីកបាននិយាយថា ក្នុងរយៈពេល៦ខែ មានមនុស្សជិត១០ម៉ឺននាក់បានបាត់ខ្លួន ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ រដ្ឋមន្ត្រីមហាផ្ទៃមិចស៊ីក លោកស្រី Luisa Maria Alcalde បាននិយាយថា ការបាត់ខ្លួននេះចាប់ផ្តើមកើតមានចាប់តាំងពីខែសីហាឆ្នាំ២០២៣ មក។ ក្នុងនោះ មនុស្សចំនួន២ម៉ឺននាក់ផ្សេងទៀតត្រូវបានគេរកឃើញវិញក្រោយបាត់ខ្លួន។
លោកស្រី Alcalde បាននិយាយថា «មនុស្សភាគច្រើនគឺអវត្តមាន ឬបាត់ខ្លួន ដោយស្ម័គ្រចិត្ត» ។
ក្រុមស្វែងរកនៅក្នុងប្រទេសមិចស៊ីកបានចោទប្រកាន់រដ្ឋាភិបាលថា អសកម្មក្នុងការដោះស្រាយវិបត្តិមនុស្សបាត់ខ្លួន នៅក្នុងប្រទេស។
អង្គការសហប្រជាជាតិធ្លាប់រិះគន់ថា មិចស៊ិកនៅតែគ្មានស្ថិតិជាតិច្បាស់លាស់ និងតម្លាភាព។ ក្នុងនោះ ទិន្នន័យមិបានរួមបញ្ចូល លើនិន្នាការផ្លូវភេទ អត្តសញ្ញាណយេនឌ័រ និងស្ថានភាពចំណាកស្រុក ជាដើម៕ ប្រភពពី AFP ប្រែសម្រូល៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ