ទប់ស្កាត់ទុកជាមុន៖ រដ្ឋបាលខេត្តដាក់បំរាមតឹងរ៉ឺងការ លេងផ្តេសផ្ដាសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

បន្ទាយមានជ័យ៖ ជាសកម្មភាពទប់ស្កាត់ទុកជាមុនក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់បំរាមយ៉ាងតឹងរ៉ឹង ដល់ជនណាដែលលេងប៉ាត ម្សៅ,បាញ់ទឹក ,គប់ទឹក ,ប៉ះពាល់ ស្ទាបអង្អែលកេរខ្មាស់, កេងចំណេញ ដោយទុច្ចរិតជាដើម។ជនប្រព្រឹត្តបទល្មើស នោះនឹងឃាត់ខ្លួនដាក់ពន្ធនាគារពី១ឆ្នាំទៅដល់៣ឆ្នាំនិងផាកពិន័យជាប្រាក់ពី២សែនរៀលទៅ ៦លានរៀល ។នេះបើតាម ស្មារតីនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីព្រឹកថ្ងៃអង្គារទី១៩ ខែមីនា ឆ្នាំ ២០២៤ ក្នុងសាលប្រជុំសាលាខេត្ត។

សូមជម្រាបថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងប្រព្រឹត្តពីថ្ងៃទី១៤.១៥.១៦ខែមេសាខាងមុខ។ជាទូទៅក្នុងពិធីបុណ្យ ប្រចាំ ឆ្នាំដ៏ធំនេះខេត្តបន្ទាយមានជ័យ រមែងមាន យុវជន យុវនារី និងប្រជាពលរដ្ឋមកពីស្រុកជនបទ ក្នុងនោះមាន អ្នកជិះម៉ូតូ រថយន្ត មកលេងកម្សាន្តនៅសួនមានជ័យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ដោយឡែកនៅតាមដងផ្លូវ សាធារណៈក៏មានយុវជន យុវនារីលេងបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅពាសពេញផ្លូវ។

ក្នុងន័យតម្រង់ទិសឱ្យការកម្សាន្តប្រកបដោយភាពរីករាយនិងមានសេចក្តីថ្លែថ្នូរផងទើបគណៈបញ្ជាការខេត្តបានលើកឡើង
នូវវិធានការបង្ការជាច្រើន។ឯកឧត្ដម អ៊ុ រាត្រីអភិបាល ខេត្តនិង ជាគណៈបញ្ជាការឯកភាពខេត្តបានដាក់បទបញ្ជាជាច្រើន
ចំណុច។ក្នុងនេះហាមដល់ក្រុមយុវជនយុវនារីមិនឱ្យ លេងគប់ ទឹកនៅតាមផ្លូវសាធារណៈជាដាច់ខាត,ហាមចាក់ធុងបាស់ផឹកស្រាស្រែកឡូឡាពេញទីសាធារណៈនៅពេលយប់ ជនណា ចាក់ធុងបាស់ ផឹកស្រា ស្រែកឡូឡា ធ្វើឱ្យរំខានដល់អ្នកដដៃ ឃាត់ខ្លួនយកមកអប់រំលើកទី១បើនៅបន្តទៀតនឹងចាត់ការទៅតាមផ្លូវច្បាប់ជាដើម។លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នអគ្គិភ័យ ,ទប់ស្កាត់ការដុតផាវ គ្រឿងផ្ទុះ ផ្សេងៗ៕


ដោយ៖ឃិន គន្ធា

ads banner