រដ្ឋបាលបាត់ដំបង “ជំរុញកម្មវិធីបណ្ដុះបណ្ដាលជំនាញដល់ យុវជន មកពីគ្រួសារក្រីក្រ”
បាត់ដំបង៖កម្មវិធីបណ្ដុះបណ្ដាលជំនាញដល់យុវជនមក ពី គ្រួសារក្រីក្រ កំពុងទទួលការជំរុញបន្ថែមពីគណៈកម្មាធិការ
បណ្តុះបណ្តាលខេត្តបាត់ដំបង ក្នុងគោលដៅសម្រេចឱ្យ បាន នូវផែនការបណ្តុះបណ្ដាល១.៥ លាននាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
គណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃអង្គារទី១៩ខែមីនាបានបើកកិច្ចប្រជុំដើម្បីអនុម័តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៤របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបង។ជាផែនការដើម្បីអភិវឌ្ឍការបណ្តុះបណ្តាល បច្ចេក ទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព,ប្រសិទ្ធភាពនៅក្នុង ខេត្តនិងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនាពេល បច្ចុប្បន្ននិងទៅអនាគត។គោលដៅចម្បងនៃផែនការ គឺជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់នូវកម្មវិធី បណ្ដុះបណ្ដាលជំ
នាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្ត។
មានវត្តមានក្នុងកិច្ចប្រជុំនេះដែរ លោក ទីន សារ៉ាវុធ អភិបាល រងខេត្តទន្ទឹមនឹងការកោតសរសើរដល់ក្រុមការងារ លេខា ធិការដ្ឋាននៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបងនិងអង្គការដៃគូសហការដែលបានរៀបចំនូវផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៤លោកបានស្នើដល់ប្រធានមន្ទីរពាក់ព័ន្ធ អភិបាល ក្រុង ស្រុក និងនាយកវិទ្យាស្ថានសាធារណៈទាំងបី នៅក្នុង ខេត្តអង្គការដៃគូ,វិស័យឯកជននិងអ្នកពាក់ព័ន្ធទាំងអស់សូមសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្ត ជាសេនាធិការ ,ត្រូវអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួន។ ជាពិសេសត្រូវផ្តល់នូវរបាយការណ៍ស្តីពីការបណ្តុះបណ្តាលបច្ចេកទេសមកក្រុមការងារលេខាធិការដ្ឋានឱ្យបានទាន់ពេលវេលា។
ចំណែកលោក មាស ដារ៉ា ប្រធានមន្ទីរការងារនិងបណ្ដុះ បណ្ដាល វិជ្ជាជីវៈខេត្តបានថ្លែងថា កម្មវិធីបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យជាកម្មវិធីនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានប្រកាស និងដាក់ឱ្យអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីកម្ពុជា សំដៅជំរុញឱ្យយុវជនមានជំនាញមួយច្បាស់ លាស់ប្រចាំជីវិត, មានការងារធ្វើដើម្បីទទួលបានប្រាក់ចំណូល សមរម្យ។
លោក បន្ថែមថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសផ្ដល់ការ បណ្ដុះ បណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន មកពីគ្រួសា រ ក្រីក្រនិងគ្រួសារងាយរងហានិភ័យចំនួន១.៥លាននាក់រហូតមកដល់ពេលនេះខេត្តបាត់ដំបងមានសិក្ខាកាមជាងពីរពាន់នាក់បាននិងកំពុងទទួលបាននូវការបណ្ដុះបណ្ដាលទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្ដែង ដែលបង្ហាត់បង្រៀន ដោយគ្រូមាន ជំនាញ និងមានបទពិសោធនៅតាមគ្រឹះស្ថានសិក្សាទាំងបីទីតាំង ក្នុងខេត្ត៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប