រដ្ឋបាលខេត្តកំពង់ចាមរកឃើញក្រុមហ៊ុនឆ្នោតឡូតូទាំងមាន និង គ្មានអាជ្ញាបណ្ណចំនួន ៤៩៥ទីតាំង

កំពង់ចាម៖ ក្នុងរយៈពេលមួយខែ គិតចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤រដ្ឋបាលខេត្ត បាន ចាត់វិធានការបិទទីតាំងល្បែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយបានរកឃើញក្រុមហ៊ុនឆ្នោតឡូតូទាំងមាន និងគ្មាន អាជ្ញាបណ្ណពីល្បែងពាណិជ្ជកម្មកម្ពុជាចំនួនប្រាំបីក្រុមហ៊ុន ស្មើនឹង ៤៩៥ទីតាំង ។នេះបើយោងតាមសេចក្តីរាយ ការណ៍ សង្ខេបរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម នៅក្នុងកិច្ចប្រជុំពិភាក្សា ដើម្បី គ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទកាលពីថ្ងៃអង្គារទី១៩ ខែមីនា ឆ្នាំ២០២៤នៅសាលាខេត្ត។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រដ្ឋបាលបាន យកចិត្ត ទុកដាក់ ទៅលើស្ថានភាព ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស លើការអនុវត្តនូវលក្ខណៈសម្បត្តិទាំង ៧ចំណុច នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។អនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនកម្ពុជារដ្ឋបាលខេត្ត ក៏បានចាត់វិធានការ យ៉ាង តឹងរ៉ឹងបំផុត ចំពោះ ល្បែងស៊ីសងគ្រប់ប្រភេទដែល មាននៅ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។

មានវត្តមាននាឱកាសនោះ ឯកឧត្តម រស់ ភីរុណ អគ្គលេខា ធិការ គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ( គ.ល.ក) បានថ្លែងថា កិច្ចប្រជុំថ្ងៃនេះ គឺដើម្បី ពិភាក្សា ពិគ្រោះយោបល់លើការគ្រប់គ្រង ល្បែងផ្សងសំណាង និងការ គ្រប់គ្រងពីផលប៉ះពាល់នៃល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។លោកបន្ថែមថា កិច្ចប្រជុំក៏ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិត បទដ្ឋានគតិយុត្តិពាក់ព័ន្ធ នៃវិស័យល្បែងពាណិជ្ជកម្ម ។ស្វែងយល់និងកំណត់ពីបញ្ហាប្រឈម ដែលបានកើតមាន នៅក្នុងមូលដ្ឋាន ។បង្កើនកិច្ចសហការ និងភាពប្រទាក់ ក្រឡា គ្នា លើការងារដែលជាសមត្ថកិច្ច និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ដើម្បីចាត់វិធានការ បង្ក្រាប និងទប់ស្កាត់រាល់ ការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទឱ្យបានទាន់ ពេល វេលា ប្រកបដោយប្រសិទ្ធភាព ៕
អត្ថបទនិងរូបភាព៖លីពៅ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner