សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយសម្រាកពីការងារនាយករដ្ឋមន្រ្ដី មានពេលហាត់កីឡា ថែរក្សាសុខភាព

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីកម្ពុជា បានលើកឡើងថា ក្រោយសម្រាកពីការងារនាយករដ្ឋមន្រ្ដី មានពេលហាត់កីឡា ថែរក្សាសុខភាព ។ សម្ដេចតេជោ ហ៊ុន សែន បានលើកដូច្នេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយបានបង្ហាញនូវរូបថតសកម្មភាពចេញហាត់កីឡាវាយកូនហ្គោល និង សកម្មភាព មួយ ចំនួន ទៀត ដោយ ភាពស្វាហាប់ និងស្រស់ស្រាយនៅជុំវិញគេហដ្ឋានរបស់សម្ដេចផ្ទាល់ ។

សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមថា ខាន ត្រូវ កំដៅ ថ្ងៃ យូរណាស់មកហើយ គឺចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។

សម្ដេចមានប្រសាសន៍ថា ថ្ងៃនេះឆ្លៀតពេល ដើរ ជុំវិញ ផ្ទះ ដោ យវាយ កូ ន ហ្គោល ផង មើលដំណាំ និងដើមឈើដែលដាំជុំវិញផ្ទះផង និងអញ្ជើញ ពិនិត្យ មើល ពិព័រណ៍ នៃ បណ្តា អង្គភាព ចំណុះ បញ្ជាការដ្ឋានអង្គរក្សផង និងចុងក្រោយ សម្ដេច បាន អញ្ជើញពិ និត្យ មើល ការ ជួសជុល តារាង វាយកូនហ្គោល (នាគរាជ្យក្លឹប) ដែលកំពុងសាងសង់ឡើងវិញផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ចាប់តាំងពីបានសម្រាកពីការងារជានាយករដ្ឋមន្ត្រី ខ្ញុំមានពេលច្រើន ដើម្បី សម្រាក និងហាត់ប្រាណ ដែលទម្លាក់ទម្ងន់ពី ៩០គីឡូមករក្សាទុកត្រឹម ៧៥ គីឡូ ដែលស ម្រួល ដល់ សុខភាព ខ្ញុំ បានយ៉ាងច្រើន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner