ឯកឧត្តម ឌិត ទីណា ស្វាគមន៍អង្គការអភិរក្សអន្តរជាតិ (CI) ដែលស្វែង រកកិច្ច សហប្រតិបត្តិការ និងការគាំទ្រពីក្រសួងកសិកម្ម

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ខណៈអនុញ្ញាតឱ្យអង្គការអភិរក្សអន្តរជាតិ (CI) ជួបសម្តែងការគួរសម និង ពិភាក្សា ការងារ នាទីស្តីការក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ ចំពោះអង្គការអភិរក្សអន្តរជាតិ (CI) ដែលស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ពី ក្រសួងកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា គោលនយោបាយវិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង ធ្វើឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការជំរុញ សហគមន៍ កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហា ជូនប្រជាកសិករទាំងបច្ចេកទេសទីផ្សារ និងបញ្ហាប្រឈមផ្សេងៗទៀត រួមទាំងការគ្រប់ គ្រង ធនធានធម្មជាតិផងដែរ ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អង្គការអភិរក្សអន្តរជាតិ (CI) ត្រូវយល់ឱ្យបាន ច្បាស់ លាស់ពីគោលនយោបាយជាតិដែលបានដាក់ចេញនៅអាណត្តិទី៧នេះ និងត្រូវយល់ពីគ្នា សហការជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចគោលដៅរួម។ លើសពីនេះទៀត ឯកឧត្តមរដ្ឋ មន្ត្រី បានបញ្ជាក់បន្ថែមថា CI ត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងយល់ឱ្យបាន ច្បាស់ រវាងការអភិរក្ស និងការអភិវឌ្ឍ ដោយត្រូវជំរុញឱ្យមានតុល្យភាពសេដ្ឋកិច្ចដល់កសិករ លើកកម្ពស់ជីវភាពសហគមន៍ និងការចូលរួមរបស់សហគមន៍ក្នុងការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិ និងកសិកម្ម ។

សូមជម្រាបជូនថា អង្គការអភិរក្សអន្តរជាតិ ទទួលបានមូលនិធិពីប្រទេសបារាំង និងបានបំពេញបេសកកម្មរបស់ខ្លួននៅប្រទេសកម្ពុជាប្រមាណជាង ២ទសវត្សន៍ មកហើយ ក្នុងកិច្ចការ ការពារ និងគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងចូលរួម គាំទ្រដល់ជីវភាពសហគមន៍ដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner