សមុទ្រមឈូសនៅអ៊ីតាលី រំលឹកពីការស្លាប់ក្នុងគ្រោះថ្នាក់ការងារ
រ៉ូម៖ ក្តាមឈូសសិប្បនិម្មិតជាងមួយពាន់ ត្រូវបានគេដាក់ពង្រាយពាសពេញទីលានដ៏ស្រស់ស្អាតបំផុតនៃរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃអង្គារ ខណៈដែលក្រុមសហជីពបានធ្វើសេចក្តីថ្លែងការណ៍ អំពីចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់ការងារ។
អគ្គលេខាធិការនៃសហជីព UIL លោក Pierpaolo Bombardini ដែលនៅពីក្រោយការតវ៉ានេះ បាននិយាយថា យើងបាននាំយកក្តាមឈូសទាំងនេះមកទីនេះ ដើម្បីដាស់តឿនដល់មនុស្សគ្រប់គ្នា អំពីតម្រូវការសកម្មភាព និងកុំភ្លេចអ្នកដែលបានបាត់បង់ជីវិត។ លោកបន្ថែមថា ការតវ៉ានេះ ក៏មានគោលបំណងស្នើសុំឱ្យរដ្ឋាភិបាល និងអ្នកនយោបាយ ធ្វើអ្វីមួយជាក់ស្តែង ដើម្បីទប់ស្កាត់អំពើឃាតកម្មទាំងនេះ។ ព្រោះករណីស្លាប់ទាំងនោះជាអំពើមនុស្សឃាត។
នៅពេលដែលច្បាប់សុវត្ថិភាពត្រូវបានរំលោភ វាមិនមែនជាគ្រោះថ្នាក់ទេ ប៉ុន្តែជាអំពើមនុស្សឃាត។ តួយ៉ាងថ្មីៗនេះ សំណង់បេតុងមួយបានបាក់រលំនៅឯការដ្ឋានសំណង់នៃផ្សារទំនើបមួយកន្លែងក្នុងទីក្រុងផ្ល័ររ៉េន កាលពីខែមុន ដោយបានសម្លាប់កម្មករ ៥នាក់។ ជាការឆ្លើយតប លោក Bombardini បានអំពាវនាវឱ្យបង្កើនចំនួនអ្នកអង្កេតការ និង ការចុះអធិការកិច្ច ហើយថា ក្រុមហ៊ុនដែលបំពានលើស្តង់ដារសុវត្ថិភាពត្រូវតែបិទ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ មនុស្សប្រមាណ ១,០៤១នាក់បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់នៅកន្លែងធ្វើការនៅក្នុងប្រទេសអ៊ីតាលី។ យោងតាមស្ថិតិថ្មីបំផុតរបស់ស្ថាប័ន Eurostat បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២១ អ្នកស្លាប់នៅកន្លែងធ្វើការទូទាំងសហភាពអឺរ៉ុប ក្នុងនោះអ៊ីតាលីមានចំនួន ៣នាក់ ក្នុងចំណោមកម្មករ ១០០,០០០នាក់។ តាមពីក្រោយប្រទេសបារាំង មានចំនួន ៤នាក់ និងអូទ្រីសមានចំនួនជាង ៣នាក់ ខណៈដែលប្រទេសមានអ្នកស្លាប់ដោយសារការងារមានកម្រិតទាបបំផុត គឺហូឡង់ ហ្វាំងឡង់ និងអាល្លឺម៉ង់៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា