អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ ៖ រយៈពេល ៦ខែនៃការដឹកនាំប្រទេស តើរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ?

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូមួយមានរយៈពេលជាង២០នាទី ក្រោមចំណងជើងថា រយៈពេល ៦ខែ នៃការដឹកនាំប្រទេស តើរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ? ។

វីដេអូនេះ បានរំលេចនូវជោគជ័យលេចធ្លោរជាច្រើនក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបុព្វហេតុបម្រើប្រជាជន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ និងអនុវត្ត។

ក្នុងវីដេអូ ក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់នូវព័ត៌មានដែលប្រជាពលរដ្ឋចង់ដឹង ចង់ឃើញ នូវប្រសិទ្ធភាពនៃដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ថា តើ៦ខែនេះរដ្ឋាភិបាលយើងបានធ្វើទៅលើកិច្ចការអ្វីខ្លះ? ជាពិសេសពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃការដាក់ចេញគោលនយោបាយអាទិភាព និងវិធានការគន្លឹះរបស់យើងក្នុងរយៈពេលប៉ុន្មានខែនេះ?»

សូមគោរពអញ្ជើញទស្សនាវីដេអូដូចតទៅនេះ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner