ព្រះរាជាណាចក្រកម្ពុជារួមជាមួយប្រទេសលើសកលលោក ចូលរួមអបអរសាទរលោក ពូទីន ដែលឈ្នះឆ្នោតភ្លូកទឹកភ្លូកដី (Video Inside)
អត្ថបទដោយ៖
Apsara Net
គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកំពុងកាន់អំណាច ដឹកនាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយបណ្តាប្រទេសនានា លើសកលលោក អបអរសាទរលោក វ្លាឌីមៀរ ពូទីន ដែលបានជាប់ឆ្នោតសាជាថ្មី ជាប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ីសម្រាប់អាណ្ណត្តិទី៥។ លោក វ្លាឌីមៀរ ពូទីន បើទោះបីជាមានសម្លេងបោះឆ្នោតនៅអង្គការសហប្រជាជាតិកន្លងមក បង្ហាញការមិនគាំទ្រចំពោះការធ្វើសង្គ្រាមរបស់លោក ក្នុងប្រទេសអ៊ុយក្រែនក៏ដោយ, ប៉ុន្តែជ័យជម្នះដែលលោកបានទទួលភ្លូកទឹកភ្លូកដី តាមរយៈចំនួនពលរដ្ឋរុស្ស៊ី ចេញទៅបោះឆ្នោតច្រើន ដល់ ៧៤,២២ភាគរយ នៅទូទាំងប្រទេសនោះ ត្រូវបានមេដឹកនាំតាមប្រទេសនានា ក្នុងទ្វីបអាស៊ី, អាហ្វ្រិក និងអាមេរិកឡាទីន បានថ្លែងអបអរសាទរជាខ្លាំង និងថ្នាក់ដឹកនាំប្រទេសទាំងឡាយនោះ បានប្រកាសបញ្ជាក់ការត្រៀមធ្វើកិច្ចការជាមួយនឹងរដ្ឋាភិបាលថ្មីរុស្ស៊ី ដឹកនាំដោយលោក វ្លាឌីមៀរ ពូទីន ថែមទៀត។ អប្សរាណិតរាយការណ៍