សម្ដេចធិបតី ៖ ការពង្រឹងវិស័យពិការភាព គឺជាការចូលរួមគ្នា បង្កើន ក្តីសង្ឃឹម

ភ្នំពេញ៖ ក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការ តេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា
ការពង្រឹងវិស័យពិការភាព គឺជាការចូលរួមគ្នាបង្កើនក្តីសង្ឃឹម ខណៈរាជរដ្ឋាភិបាលចាត់ទុកជនមានពិការភាព គឺជាមូលធន មនុស្សដ៏មានសក្តានុពល ។

សម្តេចធិបតីបន្តថា ការពង្រឹងវិស័យពិការភាព គឺជាការ ចូល រួមគ្នា បង្កើនក្តីសង្ឃឹមបន្ថែមជូនបងប្អូនទាំងអស់ នូវភាព អង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព,សេចក្តីថ្លៃថ្នូរ របស់ បងប្អូនដែលមានពិការភាពព្រមទាំងផ្លាស់ប្តូរឱ្យបាននូវការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាពដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាបន្ននៅក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ជន មាន ពិកា រភាពទាំងអស់ថា បងប្អូនមិនឯកោនោះទេ ពោលគឺរាជរដ្ឋា ភិបាល មិនទុកចោលជនមានពិការភាពណាម្នាក់ ដែលមិន បានដោះស្រាយនោះឡើយ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner