ជនសង្ស័យ ៤៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី២១ ខែមីនា
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ២នាក់)
ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ២០នាក់ស្រី ១នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ១៦នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១២៦,៧៨ក្រាម។ កេតាមីន(Ke) ស្មើ ៨៦១,៧៧ក្រាម។
អុិចស្តាសុី(mdma) ស្មើ ១១៣៩,២១ក្រាម ។ កញ្ឆា ស្មើ ០,៥០ក្រាម ។ គីមីផ្សំ ស្មើ ១៩០,២៤ក្រាម ។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។