សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសទាំងពីរ កម្ពុជា-ថៃ លើក កម្ពស់ ថែមទៀតលើកិច្ចសហប្រតិបត្តិការច្រើនវិស័យ
ភ្នំពេញ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាន់ មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី២២ ខែមីនា ឆ្នាំ២០២៤ សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញ ឱ្យប្រទេស ទាំងពីរ កម្ពុជា-ថៃ លើកកម្ពស់ថែមទៀត លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ និង ទេសចរណ៍ ជាដើម ។
ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ យ៉ាង កក់ក្ដៅចំពោះឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា មកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជា ណាចក្រកម្ពុជា។ សម្ដេចតេជោ មានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ច របស់គណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រថៃ នៅពេលនេះ នឹងបានរួម ចំណែកយ៉ាងសំខាន់ថែមទៀតដល់ការពង្រឹង និងពង្រីកនៅទំនាក់ ទំនង ជាមិត្តភាពរវាងប្រទេស និងប្រជា ជន ជាពិសេស ស្ថាប័ននីតិ ប្បញ្ញត្តិ នៃប្រទេសទាំងពីរ ។
សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមានកិត្តិយស ណាស់ ដែលឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បាន អញ្ជើញ ចូលរួម ពិធីស្រាយបួសជាមួយបងប្អូនខ្មែរអ៊ីស្លាមនៅកម្ពុជា ជាផ្នែកមួយធ្វើឱ្យ មានសុខដុមនីយកម្មសាសនា នៅព្រះរាជាណា ចក្រកម្ពុជា។
ក្នុងជំនួបនេះដែរ ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាត ឱ្យ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ ជួបសម្ដែងការគួរសម និងបានជម្រាប ជូនសម្ដេចតេជោថា កាលពី ៣០ឆ្នាំមុន ឯកឧត្តមបាន ជួបសម្ដេចតេជោ ក្នុងនាមជាអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ដ៏មានសក្ដានុពល និង នៅថ្ងៃនេះ បានជួបសម្ដេច សារជាថ្មីម្ដង ទៀត ។
ឯកឧត្តម បានលើកឡើងថា កម្ពុជា និងថៃ ជាប្រទេសភូមិផងរបង ជាមួយគ្នា ដូច្នេះយើងត្រូវចេះស្រឡាញ់និងសាមគ្គីគ្នា ដើម្បីជា ផល ប្រយោជន៍ដល់ប្រជាជននៃប្រទេសយើងទាំងពីរ។ ឯកឧត្តមបញ្ជាក់ថា ប្រទេសថៃ នឹងយកចិត្តទុកដាក់ មើលថែពលករកម្ពុជា ដែលកំពុង ធ្វើការ និងប្រកបមុខរបរក្នុងប្រទេសថៃ ដូចប្រជាជនថៃដែរ ជាពិសេស បានផ្ដល់ឱកាសឱ្យគ្រួសារ និងកូនរបស់ ពលករ កម្ពុជា ទទួលបានការ អប់រំរៀនសូត្រភាសាថៃផងដែរ ។
ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានអបអរសាទ រចំពោះសម្ដេច តេជោ ដែលបានទទួលតួនាទីជាប្រធានក្រុម ឧត្តមប្រឹក្សា ផ្ទាល់ព្រះ មហាក្សត្រ និងអបអរសាទរចំពោះសម្ដេចតេជោ ដែលនឹងត្រូវក្លាយ ជាប្រធានព្រឹទ្ធសភានៅពេលខាងមុខ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ ការរីក ចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងកម្ពុជា-ថៃ និងបាន ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលថៃ ដែលបានយក ចិត្ត ទុកដាក់ផ្ដល់ការថែទាំ ដល់ពលករកម្ពុជា ដែលកំពុងធ្វើការ នៅប្រទេស ថៃ ។
សម្ដេចតេជោ បានបង្ហាញពីបំណងចង់ឃើញទំនាក់ទំនងរវាង ប្រទេសទាំងពីរ លើកកម្ពស់ពីទំនាក់ទំនងដៃគូរ ជាយុទ្ធសាស្ដ្រ ទៅជាដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយនៅពេលអនាគត។ ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រូវជំរុញថែមទៀត ដើម្បីផល ប្រយោជន៍រវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន អ៊ិចមិច និង មហាអនុតំបន់មេគង្គ ។
ជាចុងបញ្ចប់ សម្ដេចបានថ្លែងអំណរគុណដល់ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា ដែលបានអបអរសាទរចំពោះសម្ដេច និងបានជូនពរ គណៈ ប្រតិភូទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖វណ្ណលុក