រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៦ឆ្នាំ២០២៤

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃព្រហស្បតិ៍បានប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៦ឆ្នាំ២០២៤ នៅ សាលប្រជុំសាលាខេត្ត។

ទិវាវប្បធម៌ជាតិឆ្នាំនេះប្រព្រឹត្តទៅក្រោមប្រធានបទ ” យុវជន ដើម្បីវប្បធម៌ជាតិ”។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ដែល អញ្ជើញ ចូលរួមក្នុងពិធីបានបញ្ជាក់ថា ឆ្លើយតបប្រធានបទនេះ យុវជនត្រូវនាំគ្នាលើកកម្ពស់ស្មារតីមោទនភាពជាតិនិងភាពជាម្ចាស់ នៃកេរ្តិ៍តំណែលវប្បធម៌ ។ចូលរួមយ៉ាងសកម្ម ក្នុងការ អភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិរួមទាំងវប្បធម៌ ចម្រុះ របស់សហគមន៍ ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបាន ស្ថិត ស្ថេរ គង់វង្ស។នាំគ្នាគាំទ្រលើកស្ទួយនូវអ្វីជាប្រពៃណីវប្បធម៌ ជាតិខ្មែរ។រួមគ្នាអភិវឌ្ឍវប្បធម៌របស់ខ្មែរ ដូចពាក្យថា “យើងទាំង អស់ គ្នាដើម្បីវប្បធម៌ជាតិ ហើយវប្បធម៌សម្រាប់ទាំងអស់គ្នា” ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់យុវជនឱ្យចូលរួមសហការចូលរួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់ការជីកកាយគាស់ទួលសពបុរាណរាវរកវត្ថុសិល្បៈបុរមបុរាណពីសំណាក់ជនខិលខូច៕


អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន

ads banner