អ្នកនាំពាក្យ៖ ក្រសួងការងារ ចាប់ផ្តើមបើកប្រាក់ឈ្នួលឱ្យកម្មករ Y & W ចាប់ពីម៉ោង ១រសៀលនេះ

(ភ្នំពេញ)៖ ចាប់ពីម៉ោង ១រសៀល ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤តទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករ និយោជិតនៅរោងចក្រ Y & W ដោយធ្វើឡើង នៅសាលាខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីទទួលបន្ទុកសម្របសម្រួលបើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំបិទបញ្ជីឈ្មោះ សណ្តាប់ធ្នាប់ និងរបៀបរៀបរយដើម្បីសម្រួលដល់កម្មករនិយោជិតបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗឱ្យបានរលូន។
នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់ដល់កម្មករនិយោជិត។

អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវសូមឱ្យបងប្អូនកម្មករ និយោជិត យកមកជាមួយនូវឯកសារដូចជា៖ ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែ របស់កម្មករនិយោជិតម្នាក់ៗ (បើមាន) សម្រាប់បើកប្រាក់ឈ្នួល ៕

ដោយ ៖ វណ្ណលុក
(ប្រភព ៖ ក្រសួងការងារ)

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner