ស្រុកជាំក្សាន្តមានអភិបាលស្រុកថ្មី

ព្រះវិហារ៖ លោក ចិន ខន្តី ត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារជំនួសលោក វុធ តារ៉ា ដែលទទួលមរណភាព ។

ក្នុងពិធីប្រកាសជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឆ្នាំ ២០២៤ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានរំលឹក ដល់ លោកអភិបាលស្រុកជាំក្សាន្តថ្មី ត្រូវយកចិត្តទុក ដាក់ ពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ។ពង្រឹងរបៀបរបប ការ ងារ ។រក្សាសាមគ្គីផ្ទៃក្នុងរវាងគណៈអភិបាលស្រុក ជាមួយក្រុម ប្រឹក្សាស្រុក ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ, អង្គភាពនានានិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីអនុវត្តការងារបានទទួលជោគជ័យ ។

ឯកឧត្តម គីម រិទ្ធី ក៏បានផ្តាំផ្ញើលើចំណុចសំខាន់មួយទៀតនោះ ឱ្យយកចិត្តទុកដាក់លើការងារដីធ្លី ,ទប់ស្កាត់ការ ចូលកាន់ កាប់ ទន្ទ្រានដីរដ្ឋខុសច្បាប់រួមទាំងទីតាំងដី សម្បទានសេដ្ឋកិច្ច និងទី តាំងដីសម្បទានសង្គមកិច្ច៕


ដោយ៖សួន លីណា

ads banner