ឯកឧត្តម សុខ សូកេន បានទទួលជួបពិភាក្សាការងារជាមួយអង្គការ OIF ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព
អត្ថបទដោយ៖
ចាន់ វិចិត្រ
(ភ្នំពេញ)៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក Edgar Doerig តំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិនិត្យកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព។ ដោយការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីអាទិភាពទាំង២០ របស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី។
ឯកឧត្តមរដ្ឋមន្រ្តី និងលោក Edgar Doerig បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដោយផ្តោតលើស្ត្រី និងយុវជនក្នុងវិស័យទេសចរណ៍ និងជំរុញការបណ្តុះបណ្តាលភាសាបារាំងដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍កម្ពុជាផងដែរ ៕
ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។