ឯកអគ្គរដ្ឋទូតវៀតណាម ណែនាំឲ្យក្រុមហ៊ុនវៀតណាមដែលមកធ្វើអាជីវកម្មនៅកម្ពុជាត្រូវគោរពតាមច្បាប់ បទបញ្ញាតិផ្សេងៗរបស់ប្រទេសកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី ២១ ខែមិនា ឆ្នា២០២៤ បានចូលរួមជាអធិតី បើកសម្ពោធសាខាក្រុមហ៊ុនឱសថ ស៉ិន ង៉ុក លីញ ខេមបូឌា ឯ.ក ដែលមានទីតាំងនៅផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ឯកឧត្តម ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជា សង្ឃឹមថាក្រុមហ៊ុននឹងនាំយកផលិតផលទាំងនេះចែកចាយដល់អតិថិជននៅកម្ពុជា ហើយជឿជាក់ថាក្រុមហ៊ុននឹងធ្វើអាជីវកម្មនៅកម្ពុជា ទទួលបានជោគជ័យ ជាពិសេសត្រូវគោរពតាមច្បាប់ វិស័យនិងបទបញ្ញាតិផ្សេងៗរបស់ប្រទេសកម្ពុជា។
ឯកឧត្តម ង្វៀន ហ៊ុយ តាំង រំពឹងថាក្រុមហ៊ុននឹងចូលរួមចំណែកក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម។
នាយកក្រុមហ៊ុន ឱសថ ស៊ិន ង៉ុកលិញ បានឲ្យដឹងថានេះជា ក្រុមហ៊ុននាំចូលជាប្រភេទឱសថដ៏មានតម្លៃ ក្នុងតំបន់ដាំដុះ យិនស៊ិននៅលើកំពូលភ្នំ ងុកលីញ ខេត្តកូនទូម ប្រទេសវៀតណាម ។ ក្នុងរយៈពេលជិត ១០ឆ្នាំ ប្រព័ន្ធអេកូឡូស៊ី នៃឱសថវៀតណាម ងុកលីញរួមមាន ២២អង្គភាព ស្ថិតក្រោម វិទ្យាស្ថានវិទ្យាសាស្ត្របច្ចេកវិទ្យា សាជីវកម្មនិងវិស័យផ្សេងៗ រួមមានវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ វិស័យផលិតកម្មវត្ថុធាតុដើម និងផ្នែកកែច្នៃផលិតផល វិស័យទំនាក់ទំនងព័ត៌មាន វិស័យលក់អាជីវកម្ម។ ផលិតផលរបស់ក្រុមហ៊ុនស៊ឹមងុកលីញត្រូវបានដាក់លក់ជាផ្លូវការនៅលើទីផ្សារទទួលបានមតិវិជ្ជមានជាច្រើនពីអតិថិជន។
លោកនាយកក្រុមហ៊ុនឱសថ ស៊ិន ង៉ុកលិញ បានបញ្ជាក់ថារហូត មកដល់ ពេលនេះ នៅប្រទេសវៀតណាម យើងមានបន្ទប់តាំងបង្ហាញ និងសាខាចំនួន ១៨ តាមខេត្ត និងក្រុងទូទាំង ប្រទេសវៀតណាម ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ