សម្ពោធស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាព ចម្រោះទឹកកខ្វក់ពីរម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ
ព្រះសីហនុ៖ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលមាន សមត្ថ ភាព ចម្រោះទឹកកខ្វក់បានចំនួន ២០ ០០០ម៉ែត្រគូបក្នុង មួយ ថ្ងៃត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះមានសមត្ថភាពចម្រោះទឹក កខ្វក់នេះបានដោយប្រើបចេ្ចកវិទ្យាចុងក្រោយរបស់ MABR ដែលជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់។ស្ថានីយ ចម្រោះនេះ អាចបន្សុទ្ធទឹកកខ្វក់ឱ្យក្លាយជាទឹកដែលស្អាត ស្រប តាមស្តង់ដារមុននឹងបញ្ចេញចោលទៅសមុទ្រដើម្បី ចៀស វាងផលប៉ះពាល់បរិស្ថាន។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថានីយ នេះ បែងចែកជា ៩ដំណាក់កាលសំខាន់ៗដូចខាងក្រោម ៖
១.អាងចម្រោះបឋម ដកសំរាមទំហំធំជាង ២០មីលីម៉ែត្រ និងបូមទឹកកខ្វក់បញ្ជូនទៅអាងចម្រោះទី២ ។
២.អាងចម្រោះទី២ បន្តដកសំរាមធំជាង ១មីលីម៉ែត្រ និងដកខ្សាច់ ដើម្បីធានានូវដំណើរការរបស់ MABR អោយមានប្រសិទ្ធភាពខ្ពស់។៣.អាងSELECTORទទួលភក់សកម្មប្រើប្រាស់ឡើងវិញនិងបន្តក់សារធាតុចិញ្ចឹមក្នុងករណីខ្វះភក់សកម្ម។ ៤.អាងភ្នាសជីវសាស្ត្រ (MABR) ជាស្នូលនៃដំណើរការ ប្រព្រឹត្តកម្មទឹកកខ្វក់ មាននាទីដកសារធាតុពុល។
៥.អាង CAS ដកសារធាតុពុលដែលនៅសេសសល់។ ៦.អាងពង្រឹង CLARIFIER ញែកទឹក និងភក់សកម្ម។
៧.អាងសំបុកឃ្មុំ (LAMELLAR) ធ្វើឱ្យទឹកថ្លា ដោយការ ប្រើប្រាស់សារធាតុបណ្ដុំកករ PAC និង PAM។
៨.អាង បង្ហាប់ភក់ និងអាងស្តុកភក់ ភក់នេះត្រូវបានបញ្ជូន ទៅម៉ាស៊ីនកៀបភក់និង៩.ប្រព័ន្ធ UV កម្ចាត់បាក់តេរី ដែល នៅសេសសល់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តិកម្ម៣កន្លែងត្រូវបានកសាង ដើម្បីដោះស្រាយបញ្ហាប្រឈមនៃកាកសំណល់រាវ ទប់ ស្កាត់ការបង្កផលប៉ះពាល់ដល់បរិស្ថាន មនុស្ស សត្វ រុក្ខជាតិ ជីវៈចម្រុះ និងឆ្នេរសមុទ្រ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ បានបើកការដ្ឋាន សាង សង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោម អធិបតីភាព ឯកឧត្តម ជា សុផារ៉ា និង បានស្ថាបនារួចរាល់ជាស្ថាពរ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពធ្វើ ប្រព្រឹត្តិ កម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូបក្នុង មួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ មានផ្ទៃដី ២.៦៩០ ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ សាងសង់ ដោយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (XWATER TECHNOLOGY CO.,LTD) ចំណាយថវិកា សរុបចំនួន ១៩.៩៥៩.៩០០ដុល្លារអាមេរិក។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា នេះជាសមិទ្ធផល ពីអាណត្តិមុន ដែលជាការលះបង់ និងការចង្អុលបង្ហាញដ៏ ត្រឹមត្រូវពីអាណត្តិមុន អាណត្តិនេះយើងបានទទួលផ្លែផ្កា យើងត្រូវខិតខំប្រឹងប្រែងបន្តទៀត។
ឯកឧត្តមគូសបញ្ជាក់ថា នៅទីនេះយើងមាន ហេដ្ឋា រចនា សម្ព័ន្ធផ្លូវក្នុងក្រុងជាគំរូ ដែលមានផ្លូវឡាន ម៉ូតូ កង់ ផ្លូវដើរ។មាន ការដាំដើមឈើលម្អក្រុង ការរៀបចំប្រព័ន្ធលូ ប្រព័ន្ធ ទឹកស្អាត ខ្សែកាបអុបទិក ជាគំរូមុនគេ។ យើងមានផែអន្តរជាតិ មាន សកម្មភាពរស់រវើក ព្រលានយន្តហោះ ភ្លើងអគ្គិសនី។ការរៀបចំក្រុងរបស់ខេត្តព្រះសីហនុ ទោះបីថា មិនទាន់ល្អ ឥតខ្ចោះ ក៏ប៉ុន្តែបានចេញជាលំនាំទីក្រុងស្អាត ងាយស្រួល រស់នៅ ជាទីក្រុងដែលមានសេដ្ឋកិច្ចខ្ពស់៕
អត្ថបទនិងរូប៖ខៀវ សាវុន