សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបួននាក់ និងដកហូតវត្ថុតាងមួយចំនួន

កំពង់ស្ពឺ៖នគរបាលក្រុងច្បារមនបានឡោមព័ទ្ធទីតាំងមួយ កន្លែង ស្ថិតក្នុងភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២២ ខែមីនា ខណៈមុខ សញ្ញាជួញដូរគ្រឿងញៀនស្នាក់នៅនិងលាក់ខ្លួន ។

ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញអធិការក្រុងបានឃាត់ខ្លួនជនសង្ស័យចំនួនបួននាក់សុទ្ធសឹងជាបុរស។ក្នុងនេះ ១-សុខ ផល្លី ហៅ ភាច អាយុ៤២ឆ្នាំ រស់នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន, ២-ហ៊ឹម សុខហាន អាយុ២៨ឆ្នាំ នៅភូមិពង្រ សង្កាត់កណ្តោលដុំ , ៣-អ៊ឹម អូនវង អាយុ៣២ឆ្នាំ នៅភូមិផ្សារ សាមគ្គី សង្កាត់កណ្តោលដុំ និង៤-សាន វិចិត្រ អាយុ៤០ឆ្នាំ នៅ ភូមិកាប់ទូក សង្កាត់កណ្តោលដុំ ។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានរកឃើញនិងដក ហូត វត្ថុតាងជាម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន ២៣កញ្ចប់(ធំ ១កញ្ចប់,មធ្យម៥កញ្ចប់និងតូចចំនួន ១៧ កញ្ចប់)។ម្សៅម៉ត់ ពណ៌ស សង្ស័យគ្រឿងញៀនពីរកញ្ចប់តូច ថ្នាំគ្រាប់ ពណ៌សលាយផ្កាឈូកមួយកញ្ចប់ មានពីរគ្រាប់។កញ្ចប់ម្សៅប្លាស្ទិកបួនកញ្ចប់(ពណ៌ទឹកក្រូច២ កញ្ចប់ និង ពណ៌ខៀវ ២កញ្ចប់ ) ទូរសព្ទដៃចំនួនបីគ្រឿង ,ម៉ូតូហុង ដា ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ បិទស្កុត លាយទឹក ប្រាក់មួយ គ្រឿង។

រកឃើញក្រដាសប្រាក់ដុល្លានិងរៀលជាប្រភេទក្រដាស១០០ ដុល្លារចំនួន៣៥សន្លឹក,ក្រដាស៥០ដុល្លារចំនួនមួយសន្លឹក, ក្រដាស ១០ដុល្លារចំនួន១០សន្លឹក និងប្រភេទក្រដាស ប្រាក់ រៀល ក្រដាសមួយម៉ឺនរៀលចំនួន១៣សន្លឹកដែល លុយ ទាំងអស់ នេះសុទ្ធតែ ជាក្រដាសប្រាក់សម្រាប់សែន ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់មន្ត្រីជំនាញ នៃអធិការ ដ្ឋាន នគរបាល ក្រុង ច្បារមន ដើម្បីបន្តនីតិវិធី ៕

ដោយ៖កំពង់ស្ពឺ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner