សមត្ថកិច្ចចាប់គ្រឿងញៀនឆ្លងដែនជិត ៧០០គីឡូក្រាម (Video Inside)
អត្ថបទដោយ៖
Apsara Net
បុរសជាតិវៀតណាម២នាក់ និងគ្រឿងញៀនឆ្លងដែនជិត ៧០០គីឡូក្រាម ត្រូវបានបង្ក្រាបក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅ២ផ្សេងគ្នា។
នាយកមន្ទីរប្រឆាំងគ្រឿងញៀនលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងនៅថ្ងៃសុក្រនេះថា ការបង្ក្រាបគ្រឿងញៀនក្នុងទ្រង់ទ្រាយធំទាំង២នេះ ដែលស្ថិតនៅចំណុចក្នុងខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៩មីនា ដោយមានកិច្ចសហការពីអាជ្ញាធរវៀតណាម។
ជនសង្ស័យជាតិវៀតណាមទាំង២នាក់ ត្រូវបានបញ្ចេញអត្តសញ្ញាណរួមមានឈ្មោះ ង្វៀង ហូន ឌិញ NGUYEN HOAN DINH អាយុ៤៥ឆ្នាំ និងឈ្មោះ ដួង តៀន DUONG TIEN អាយុ ១៧ឆ្នាំ។
គ្រឿងញៀនដែលរឹបអូសយកបានរួមមានប្រភេទមេតំហ្វេតាមីន (ICE), អ៊ិចស្តាស៊ី, កេតាមីន, កញ្ឆា និងសារធាតុផ្សេងដទៃទៀត។ មិនមានសេចក្តីរាយការណ៍ថា តើគ្រឿងញៀនឆ្លងដែនទាំងនេះ នាំមកពីប្រទេសណា ហើយបានចូលមកកម្ពុជា តាមច្រកណាមួយឡើយ។