វះកាត់ប្តូរតម្រងនោមជ្រូក ឲ្យអ្នកជំងឺ លើកដំបូង
គ្រូពេទ្យវះកាត់អាមេរិកទទួលបានជោគជ័យក្នុងបេសសកម្មប្តូរតម្រងនោមជ្រូកឲ្យទៅអ្នកជំងឺ។ ជាករណីជោគជ័យលើកដំបូងបង្អស់នៅក្នុងពិភពលោក។
មន្ទីរពេទ្យ Massachusetts General Hospital របស់អាមេរិកឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការវះកាត់នេះ គឺជាកែប្រែហ្សែនតម្រងនោមជ្រូក ដាក់ចូលទៅក្នុងអ្នកជំងឺដែលអាចជួយដោះស្រាយកំសោយសរីរាង្គតម្រងនោមដែលបានពីអ្នកបរិច្ចាគ។ ក្រុមគ្រូពេទ្យបានចាយពេល៤ម៉ោងក្នុងការវះកាត់កាលពីថ្ងៃសៅរ៍។ អ្នកជំងឺគឺជាបុរសអាយុ ៦២ ឆ្នាំម្នាក់ ដែលមានជំងឺតម្រងនោមដំណាក់កាលចុងក្រោយ។
កង្វះសរីរាង្គតម្រង់នោមគឺជាបញ្ហារ៉ាំរ៉ៃ នៅជុំវិញពិភពលោក ។ មន្ទីរពេទ្យ Boston នៃរដ្ឋ Massachusetts ទម្លាយថាគ្រាន់តែមន្ទីរពេទ្យ Massachusetts មួយ មានអ្នកជំងឺជាង ១៤០០ នាក់ ស្ថិតនៅក្នុងបញ្ជីរង់ចាំសម្រាប់ការប្តូរតម្រងនោម។
មន្ទីរពេទ្យនេះថា តំរងនោមជ្រូកដែលប្រើសម្រាប់ការប្តូរ ត្រូវបានផ្តល់ដោយក្រុមហ៊ុនជីវបច្ចេកវិទ្យារដ្ឋ Massachusetts ដែលមានឈ្មោះថា eGenesis ហើយត្រូវបានកែសម្រួលហ្សែន ដោយដកចេញហ្សែនជ្រូក ដែលបង្កគ្រោះថ្នាក់ចេញ ហើយបន្ថែមហ្សែនរបស់មនុស្សខ្លះៗ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត