ឯកឧត្តម ញ៉ែម វ៉ាលី ផ្សព្វផ្សាយខ្លឹមសារលទ្ធផលមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ នៅសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល

(កណ្តាល)៖ ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផលមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ នៅសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម ញ៉ែម វ៉ាលី បានធ្វើបទបង្ហាញអំពីប្រវត្តិ តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងទិសដៅការងាររបស់រណសិរ្ស ក្រោយមហាសន្និបាតលើកទី៦ ជាមួយការផ្តាំផ្ញើដល់សមាជិក សមាជិការណសិរ្សទាំងអស់សាមគ្គីគ្នា ធ្វើអំពើល្អ និងរួមគ្នាគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។

គូសបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្ន ត្រូវបានប្តូរជារណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិ បានចាប់បដិសន្ធិឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ បានប្រកាសចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅការរំដោះស្នូល នៅស្រុកស្នួល ខេត្តក្រចេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងសាមគ្គីប្រជាជនទាំងមូលទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរៈជនស្នេហាជាតិជាច្រើនរូបទៀត ជាប្រមុខដឹកនាំ ។

មូលហេតុដែលនាំឲ្យមានការបង្កើតនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិមាតុភូមិកម្ពុជាឡើង ដោយសារក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ ក្រោមរបបប្រល័យពូជសាសន៍ប៉ុលពត សភាពការណ៍ប្រជាជាតិបានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត ។ ដែលបច្ចុប្បន្នជាខួបលើកទី៤៥ នៃទិវាកំណើតរណៈសិរ្យសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលជាការរំលឹកគុណទៅដល់បុព្វបុរស និងវីរភាពរបស់គណៈដឹកនាំ ដែលបានពលី ដើម្បីបុព្វហេតុនៃសុខសន្តិភាពរបស់កម្ពុជារហូតមកដល់បច្ចុប្បន្ន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner