រដ្ឋមន្រ្តី៖ គោលនយោបាយអាទិភាពពង្រាយមន្ដ្រីកសិកម្មឃុំ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយប្រជាកសិករ

បន្ទាយមានជ័យ: ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅចុងសប្ដាហ៍នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ ដល់មន្ដ្រីកសិកម្មឃុំ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមគោលនយោបាយអាទិភាព នៅស្រុកព្រះនេត្រព្រះ មានមន្ដ្រីកសិកម្មឃុំចំនួន៦រូប ប្រចាំនៅឃុំចំនួន៦ រួមមាន៖ ឃុំព្រះនេត្រព្រះ, ភ្នំលៀប ,ឃុំប្រាសាទ ,ឃុំរហាល, ឃុំទានកាំ, និងឃុំទឹកជោរ។

នៅក្នុងជំនួបនេះឯកឧត្តម ឌិត ទីណា បានសាកសួរអំពីជីវភាព និងការចាប់ផ្ដើមការងាររបស់មន្ដ្រីកសិកម្មឃុំទាំង៦រូប ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំ មួយ ចំនួន ធ្វើយ៉ាងណាឱ្យអ្នកទាំង៦ បំពេញតួនាទីភារកិច្ចបានពេញលេញល្អប្រសើរ និងប្រកប ដោយការទទួលខុសត្រូវខ្ពស់។

បើតាមឯកឧត្តម កម្មវិធីគោលនយោបាយអាទិភាពពង្រាយមន្ដ្រីកសិកម្មឃុំ គឺជាផ្នែកមួយ ដ៏សំខាន់ ក្នុងការជួយប្រជាកសិករ តាមរយៈការពន្យល់ ណែនាំ អប់រំ និងរៀបចំផែនការ ផលិតកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់មន្ដ្រីកសិកម្មឃុំទាំង៦រូប ឱ្យចុះជាប់ជាមួយកសិករ ហើយត្រូវបម្រើបងប្អូនប្រជាកសិករឱ្យអស់ទឹកចិត្តនិងលទ្ធភាពដែលខ្លួនមាន។

បន្ថែមពីលើនេះ ឯកឧត្តមប្រធានក្រុមកាងារក៏បានសង្កត់ធ្ងន់ពីការងារចាំបាច់របស់ មន្ដ្រី កសិកម្មឃុំ ដែលត្រូវប្រមូលទិន្នន័យ និងព័ត៌មានអំពីការងារកសិកម្មនៅតាមមូលដ្ឋានរបស់ខ្លួន បញ្ចូនទៅកាន់ថ្នាក់កណ្ដាល។ បើតាមឯកឧត្តម ទិន្នន័យ និងព័ត៌មាននេះមានសារៈសំខាន់ណាស់ ក្នុងការរៀបចំយុទ្ធសាស្ត្រ និងគោលនយោបាយ សម្រាប់អភិវឌ្ឍវិស័យកសិកម្មនៅតាមមូលដ្ឋាន នីមួយៗ ព្រមទាំងជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលាក្នុងករណីចាំបាច់៕
ប្រភព ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner