នគរបាលចរាចរណ៍ស្វាយរៀងនាំអ្នកបើកម៉ូតូបញ្រ្ចាស ៣០នាក់មក អប់រំ និងធ្វើកិច្ចសន្យា

ស្វាយរៀង៖ អ្នកបើកបរយានយន្តបញ្ច្រាសទិសនៅលើកំណាត់ផ្លូវ ជាតិលេខ១ ចំនួន៣០នាក់ និងម៉ូតូចំនួន ២៩គ្រឿង ត្រូវបាន កម្លាំង ផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយក ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាវិត ,កម្លាំង ប្រជាការពារឃា ត់យកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យាកាលពីថ្ងៃអាទិត្យ។

នគរបាលចរាចរណ៍នៃអធិការដ្ឋាននគបាលក្រុងបាវិតបានឱ្យដឹងថា កន្លងមកអ្នកបើកបរយាយន្តមួយចំនួនដែល ធ្វើចរាចរណ៍ នៅលើ ដងផ្លូវជាតិលេខ១ ក្នុងក្រុងបាវិត មិនគោរពច្បាប់ចរាចរណ៍ទេ ។គឺបើកបរយានយន្តបញ្ច្រាសទិសបង្កឱ្យ មានគ្រោះថ្នាក់ ជាញឹកញាប់។ទោះជាមានការរំលឹកហាមប្រាមក៏មិនព្រមស្តាប់។ ហេតុនេះទើប សមត្ថកិ ច្ចឃាត់ម្ចាស់ទោចក្រយានយន្តចំនួន ៣០នាក់ យកមក អធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីធ្វើកិច្ចសន្យានិងអប់រំដល់ពួកគាត់ «ថ្ងៃក្រោយមិនត្រូវបើកបរ បញ្ច្រាស ទិសទៀតទេ» ។

អ្នកបើក បរ ល្មើស ច្បាប់ចរាចរណ៍ទាំង៣០នាក់បានទទួលនូវកំហុស។សមត្ថកិច្ចក៏ឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕
ដោយ៖នុត នាង

ads banner