អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យប្រែក្លាយដីស្រែមួយចំនួនឱ្យទៅជាដីដំណាំកសិ-ឧស្សាហកម្ម

សៀមរាប៖ ដោយសារគុណភាពដីមានកម្រិតទាបអាជ្ញាធរខេត្ត សៀមរាប បានជំរុញដល់កសិករ និងអាជ្ញាធរ នៅតាមបណ្តា ស្រុក ជាប់បឹងទន្លេសាបក្នុងខេត្ត គួរពិចារណាក្នុងការកែប្រែដី ស្រែទៅ ជាដីសម្រាប់ដំណាំកសិ-ឧស្សហកម្មវិញរយៈនៃការប្រើប្រាស់បច្ចេក
ទេសថ្មី ។

ក្នុងពិធីសម្ពោធជាផ្លូវការកសិដ្ឋានដំណាំពោតរបស់ក្រុមហ៊ុន អេជី អេហ្គ្រី ប៊ីហ្សនេស អេស៊ា (ខេមបូឌា) ស្ថិតក្នុងភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង នៅថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បាន លើកឡើងថា នៅខេត្ត សៀមរាប ក្រៅពីវិស័យទេសចរណ៍ដែលជាអាទិភាពទី១នោះ វិស័យ កសិកម្មបានឈរនៅលំដាប់ទី២ ដោយ ខេត្តមានផ្ទៃដីប្រមាណ២០ ម៉ឺនហិកតា។ ប៉ុន្តែផ្ទៃដីនៅតាមបណ្តាស្រុកមួយចំនួននៅផ្នែកខាង លើ ដូចជា ស្រុកវ៉ារិន បន្ទាយស្រី ស្រីស្នំ ក្រឡាញ់ និងស្រុកពួក ជាដើម ជា ដីពុំមានជីជាតិ ។ជាប្រភេទដីដែលមានថ្មនៅពីក្រោម។

លោកបន្តថា ចំពោះដីស្រែនៅតាមបណ្តាស្រុកដែលនៅតាមមាត់បឹង ទន្លេសាបវិញ ទិន្នផលស្រូវអាចបានជាមធ្យម ត្រឹមតែ៣.៧ ទៅ៣.៨ តោន ក្នុងមួយហិកតាប៉ុណ្ណោះ ខណៈខេត្តផ្សេងអាចទទួលបាន ទិន្នផល ជា មធ្យមបានដល់៥តោន។

លោក អ៊ឹង គឹមលាង បានជំរុញដល់កសិករដែលមានផ្ទៃដីស្របច្បាប់ នៅតាមមាត់បឹងទន្លេសាប ពិចារណាក្នុងការដាំដំណាំ កសិ- ឧស្សាហ កម្ម តាមបច្ចេកទេសទំនើប ។ការធ្វើកសិកម្មតាមបែបទំនើប នឹងជួយ ដល់កសិករបានច្រើន ។ កសិកម្មបែបទំនើប នឹង ជួយកាត់បន្ថយ ថ្លៃដើម និងលក់បានថ្លៃ ។ការណ៍នេះនឹងបានជួយជីវភាពរបស់ កសិករ បានល្អប្រសើរ។

នាយកគ្រប់គ្រងក្រុមហ៊ុនអេជី អេហ្គ្រីប៊ីហ្សនេស អេស៊ា លោក បេនចាមីន ប៊ូថល(Benjamin Bootle) បាននិយាយថា កសិដ្ឋាន កសិកម្មទំនើបនេះ ជាការសន្យានៃអនាគតដ៏ភ្លឺស្វាងសម្រាប់កសិករ និងសហគមន៍នៅទូទាំងកម្ពុជា។ លោកថា ការប្រើ ប្រាស់ថាម ពលនៃ បច្ចេកវិទ្យាដើម្បីធ្វើបដិវត្តន៍ការអនុវត្តកសិកម្ម នឹងជួយសម្រួល ប្រាក់ចំណូលរបស់កសិករ បង្កើនប្រសិទ្ធភាព បង្កើនការ ប្រើប្រាស់ ធនធាន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

លោកបានបន្តថា ចាប់ផ្តើមពីបច្ចេកទេសកសិកម្មច្បាស់លាស់ រហូត ដល់ប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ជាមួយនឹងការកែច្នៃទឹក កសិដ្ឋាន ដាំពោតនេះបានបង្កប់នូវស្មារតីនៃការច្នៃប្រឌិត និងវឌ្ឍនភាព។ លទ្ធផលដ៏សំខាន់បំផុតមួយនៃការវិនិយោគ របស់ យើងនៅក្នុង បច្ចេកវិទ្យា គឺ ការបង្កើតឱកាសការងារថ្មីសម្រាប់ទាំងស្ត្រី និងបុរសនៅក្នុងវិស័យកសិកម្ម។

លោកបន្តថា ការប្តេជ្ញាចិត្តរបស់យើងលើសពីបច្ចេកវិទ្យា និងដំណាំ ដែល យើងដាំ ដុះទៅទៀត។ ជាដំបូងយើង នឹង បង្ហាញថា ពោត ជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ ដែលផ្តល់សក្តានុពលយ៉ាងច្រើន សម្រាប់កសិករក្នុងស្រុក ដើម្បីបន្ថែមជាមួយ អតិថិជន របស់យើង ព្រមទាំងផ្តល់ជូនឱកាសសម្រាប់កសិករក្នុងស្រុក ដើម្បីសហការ ជាមួយយើង ដើម្បីទទួលបានប្រាក់ចំណូល ដែលមានស្ថេរ ភាពពី កសិកម្ម។ តាមរយៈការផលិតពោតក្នុងស្រុក យើងមានបំណង កាត់បន្ថយការពឹងផ្អែកការនាំចូល ៕
អត្ថបទនិងរូបភាព៖ស៊ាន សុផាត

ads banner