រដ្ឋមន្ត្រីយុត្តិធម៌ ៖សសរស្តម្ភសំខាន់ពីរ នៃការកែទម្រង់ប្រព័ន្ធ យុត្តិធម៌ នៅកម្ពុជា

ភ្នំពេញ៖ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នឹងត្រូវប្រមូលផ្តុំការ យកចិត្តទុកដាក់ទៅលើសសរស្តម្ភសំខាន់ពីរ ។គឺការកែទម្រង់ ប្រព័ន្ធ តុលាការ និងការកែទម្រង់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសដែលបើកមហាសន្និបាតបូកសរុប លទ្ធផលការងារ វិស័យយុត្តិធម៌ ទូទាំង ប្រទេស ឆ្នាំ២០២៣ និងកំណត់ ទិសដៅការងារជាអាទិភាពបន្តកាលពីព្រឹកថ្ងៃពុធទី២៧មីនា ឆ្នាំ ២០២៤ នៅសណ្ឋាគារ ហ្គាដិន ស៊ីធី (Garden City) ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ ។

ឯកឧត្តម កើត រិទ្ធ បានបន្តថា មហាសន្និបាតវិស័យយុត្តិធម៌នេះ នឹង ត្រូវចារឹកទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ វិស័យ យុត្តិធម៌ ដោយទី១-គឺជាមហាសន្និបាតលើកទី១ ក្នុងវិស័យយុត្តិធម៌ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សំខាន់ៗ ក្នុងវិស័យយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់នៅ ទូទាំងប្រទេស ក្នុងឯកសណ្ឋាន អាវផាយ ដ៏ស្រស់ស្អាតប្រកបដោយមោទនភាព ដែលពុំធ្លាប់បានរៀបចំ ឡើយពីមុនមក គិតចាប់ តាំងពីព្រះរាជាណាចក្រកម្ពុជា ទី២ ត្រូវបាន បង្កើតឡើង។ ទី២-មហាសន្និបាតនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី យន្តការដឹក នាំការ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ត្រូវបានកែសម្រួល រៀបចំ ឡើងវិញ ដោយមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធាន តុលាការកំពូល ជាសហប្រធាន។ ទី៣-មហាសន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍នៃការចាប់ផ្តើមចេញដំណើរ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលថ្មី ដែលសម្តេចបានប្រកាសកំណត់យកការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធ យុត្តិធម៌ ជាការងារ អាទិភាពក្នុងវិធានការគន្លឹះទាំង៥ របស់សម្តេច និងជាការដ្ឋានកែ ទម្រង់ ដ៏សំខាន់របស់រាជរដ្ឋាភិបាល និង ទី៤-មហាសន្និបាតនេះ ក៏ត្រូវបាន រៀប ចំ ឡើងស្របពេលដែលវិស័យយុត្តិធម៌ទាំងមូល បាននិងកំពុងខិត ខំប្រឹងប្រែង រួមគ្នាក្នុងការអនុវត្ត យុទ្ធនាការសំខាន់ៗចំនួន ២ គឺយុទ្ធនា ការ ជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនា ការ ត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែល ជា ការចាប់ផ្តើមអនុវត្តការដ្ឋានកែទម្រង់ដ៏សំខាន់ ដើម្បីធ្វើឱ្យប្រសើរ ឡើង នូវសេវា យុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ សំដៅរួមគ្នាសម្រេច ឱ្យបាននូវការពង្រឹង និងការលើកកម្ពស់ជំនឿទុកចិត្តលើស្ថាប័នអនុវត្ត ច្បាប់ពិសេសអំណាចតុលាការ ពីសំណាក់ប្រជាពលរដ្ឋ និងធុរជន ។

ឯកឧត្តមបានបន្តថា មហាសន្និបាតវិស័យយុត្តិធម៌រយៈពេល ៣ថ្ងៃ ចាប់ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ធ្វើឡើង មិនត្រឹមតែ ដើម្បី បូក សរុប លទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុង ឆ្នាំ ២០២៣ កន្លងទៅ និងពិនិត្យវាយតម្លៃ បញ្ហា ប្រឈម និងដាក់ចេញនូវ ទិសដៅ ការងារអាទិភាពដែលត្រូវអនុវត្តបន្តប៉ុណ្ណោះទេ ប៉ុន្តែមហា សន្និបាត នាពេលនេះ គឺជាវេទិកា នៃការជួបជុំដ៏ធំសម្រាប់ មន្ត្រី អនុវត្ត ច្បាប់ក្នុងវិស័យយុត្តិធម៌ រួមគ្នាពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមធំៗ មួយ ចំនួនក្នុងការអនុវត្ត សំដៅដាក់ចេញនូវដំណោះ ស្រាយ រួមគ្នា ដែល អាចធានាបានទាំងសង្គតិភាព ទាំងប្រសិទ្ធភាពក្នុងការអនុវត្តនៅ តាមសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលា ជម្រះក្តីនានា នៅទូទាំងប្រទេស ។ ទន្ទឹមនេះ មហាសន្និបាតនេះ ក៏នឹងអនុញ្ញាតឱ្យ ចៅក្រម ព្រះរាជ អាជ្ញា និង តួអង្គដែល មានការពាក់ព័ន្ធទាំងអស់ ក្នុងវិស័យយុត្តិធម៌ ក្តាប់ឱ្យជាប់នូវអ្វីដែលជាចក្ខុវិស័យ គោល នយោបាយ និងទិសដៅ យុទ្ធសាស្ត្រនៃ ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវរួមគ្នាចូល រួម អនុវត្ត សំដៅលើក កម្ពស់ មុខមាត់នៃវិស័យយុត្តិធម៌ និងពង្រឹងជំនឿ ទុកចិត្តរបស់ប្រជាជន និងអ្នកវិនិយោគមកលើប្រព័ន្ធច្បាប់ និងប្រព័ន្ធ យុត្តិធម៌ នៅ កម្ពុជា ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែទម្រង់ប្រព័ន្ធ យុត្តិធម៌នៅកម្ពុជា នឹងត្រូវប្រមូលផ្តុំ ការយកចិត្តទុកដាក់ទៅលើ សសរស្តម្ភសំខាន់ចំនួន ២ គឺការកែទម្រង់ប្រព័ន្ធតុលាការ ជា បេសកកម្មជាអាទិភាព នៃការកែទម្រង់ប្រព័ន្ធតុលាការ គឺការធានា និងការសម្រេចឱ្យបាននូវគោលដៅចម្បងយ៉ាងតិចចំនួន ២ គឺទី១-គុណភាពនៃយុត្តិធម៌កាន់តែសុក្រឹត្យ និងទី២-ការផ្តល់សេវា យុត្តិធម៌កាន់តែរហ័ស និង កាន់តែល្អប្រសើរ ដែលគោលដៅចម្បង ទាំងពីរនេះ គឺជាមូលដ្ឋាននៃការពង្រឹងជំនឿ ទុកចិត្តលើអំណាច តុលាការពីសំណាក់ប្រជាពលរដ្ឋ និង អ្នកវិនិយោគ ។ ការកែទម្រង់ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដែលសំដៅ បង្ខិត សេវានៃការដោះស្រាយវិវាទដែលមានលក្ខណៈងាយស្រួល និងសម្បូរ បែបឱ្យទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, ជួយសម្រុះ សម្រួលផ្សះផ្សា ដោះស្រាយបញ្ចប់វិវាទឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ព្រមទាំងរួម ចំណែកលើកកម្ពស់ វប្បធម៌សន្តិភាព និយម ក្នុង សង្គមកម្ពុជា ។ បច្ចុប្បន្ន អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើត ឡើងរួចហើយ ដើម្បីជាយន្ត ការបន្ថែម លើយន្តការដែលមានស្រាប់ ហើយនឹងមិនជំនួសយន្តការដែលមានស្រាប់នោះទេ ។

សូមជម្រាបថា មហាសន្និបាតបូកសរុបលទ្ធផលការងារ វិស័យយុត្តិធម៌ ទូទាំង ប្រទេស ឆ្នាំ២០២៣ និងកំណត់ទិសដៅការងារ ក៏មានការ អញ្ជើញចូលរួម ពី ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហា អយ្យការអម តុលាការកំពូល និងមានថ្នាក់ដឹកនាំក្រសួង យុត្តិធម៌ ចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ចូលរួមប្រមាណជាង ៧០០នាក់ ៕


៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner