ក្រុមហ៊ុនធានារ៉ាប់រងចាយ ២០៨ពាន់លានដុល្លារលើគ្រោះមហន្តរាយធម្មជាតិ

ក្រុមហ៊ុនធានារ៉ាប់រងដ៏ធំ មានមូលដ្ឋាននៅប្រទេសស្វីស បានអះអាងថា ក្នុងឆ្នាំ២០២៣ ការចំណាយធានារ៉ាប់រងលើគ្រោះមហន្តរាយធម្មជាតិ ទូទាំងពិភពលោក មានចំនួន ២០៨ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Swiss Re បានបញ្ចេញរបាយការណ៍ពីការចំណាយដ៏ធំបែបនេះ កាលពីថ្ងៃអង្គារ។ ប្រភពក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន Swiss Re ខ្លួនឯង ចំណាយអស់ ១០៨ពាន់លានដុល្លារ។ ក្រុមហ៊ុនថែមទាំងព្រមានថា ការចំណាយដ៏ច្រើនទូទាំងពិភពលោក លើគ្រោះថ្នាក់ធម្មជាតិ អាចនឹងកើនឡើងទ្វេដង ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

របាយការណ៍បានបង្ហាញដែរថា ចំនួនសរុបនៃការខូចខាតដែលគ្របដណ្តប់ដោយក្រុមហ៊ុនធានារ៉ាប់រង បានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ ប៉ុន្តែ ព្យុះសង្ឃរា Ian ជាព្យុះដ៏សាហាវបំផុតមួយ ដែលបានវាយប្រហារអាមេរិក ក្នុងសតវត្សនេះ បានធ្វើឱ្យការចំណាយកើនឡើងយ៉ាងខ្លាំង។

យ៉ាងណាមិញ សេដ្ឋវិទូដ៏ល្បី ជនជាតិស្វីស លោក Jerome Jean Haegeli បាននិយាយថា ទោះបីជាមិនមានព្យុះនេះក៏ដោយ ការខាតបង់ព្រោះគ្រោះមហន្តរាយធម្មជាតិ លើពិភពលោក ក្នុងឆ្នាំ២០២៣ គឺធ្ងន់ធ្ងរណាស់ ដូច្នេះ លោកជំរុញឲ្យពិភពលោក ត្រូវតែបង្កើនវិធានការលើបញ្ហាប្រែប្រួលអាកាសធាតុ។

របាយការណ៍ Swiss Re ក៏បានបង្ហាញដែរថា ការខាតបង់ធានារ៉ាប់រង លើករណីគ្រោះរញ្ជួយដី ជុំវិញពិភពលោក ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៦.២ ពាន់លានដុល្លារ កាលពីឆ្នាំមុន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner