អភិបាលខេត្តកំពត ណែនាំឱ្យចូលរួមតុបតែងលម្អទីតាំងដើម្បីស្វាគមន៍ឆ្នាំថ្មី និងទេសចរជិតឆ្ងាយ

កំពត៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាល ពីព្រឹកថ្ងៃពុធទី២៧ ខែមីនា ឆ្នាំ២០២៤នៅសាលប្រជុំសា លា ខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានណែនាំដល់ មន្ទីរ-អង្គភាព ស្ថាប័នរដ្ឋ និងឯកជននៅក្នុងខេត្ត ចូលរួមតុប តែង លម្អ នៅតាមទីតាំងរបស់ខ្លួនបន្ថែមទៀត ដូចជាការសម្អាត អនាម័យបរិស្ថាន ការទុកដាក់សំរាម ការតុបតែងភ្លើង លម្អ បន្ថែមជាដើម ដើម្បីទទួលទេព្ដាឆ្នាំថ្មីផង និងដើម្បីទាក់ទាញ ការចាប់ពីអ្នកធ្វើដំណើរកម្សាន្ត។

ក្នុងកិច្ចប្រជុំដដែលនេះ ឯកឧត្ដមអភិបាលខេត្តក៏បាន ណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងប្រាំបួន ឱ្យបង្កើនការ យកចិត្ត ទុក ដាក់លើការការពារសន្តិសុខ សណ្តាប់ធ្នាប់ សារធារណៈ និងកែច្នៃមូលដ្ឋានរបស់ខ្លួនដែលមានសក្ដា នុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវឱ្យទៅកម្សាន្ដ។

ដោយឡែកនៅក្រុងកំពតដែលជាបេះដូងរបស់ខេត្តវិញ ខណៈ នេះ អាជ្ញាធរខេត្តបាននិង កំពុងរៀបចំកែលម្អហេដ្ឋារចនា សម្ព័ន្ធ ផ្សេងៗជាច្រើន ដូចជាការពង្រីកផ្លូវ និងសួនច្បារកម្សាន្តមាត់ ព្រែក(ត្រីផ្សោត) រូបសំណាកសេះសមុទ្របាញ់ទឹកមុខ សាលា ខេត្តចាស់ ឆ្នេរចន្លោះស្ពានចាស់ និងស្ពានថ្មី និងឆ្នេរខ្សាច់ ចំណត ទូកទេសចរណ៍ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ។ក៏មាន ការតុបតែងភ្លើង ចម្រុះពណ៌នៅដើមរុក្ខជាតិតាមដងផ្លូវ ស្ពាន និងតាមខឿនមាត់ព្រែក សួនច្បារ និងរមណីយដ្ឋានស្រះ ឈូក ជាដើម៕
អត្ថបទនិងរូបភាព៖ សិលា សារិន

ads banner