ក្រឡាប់ឡានក្រុង ស្លាប់មនុស្ស ៥នាក់ នៅអាល្លឺម៉ង់

ប៊ែកឡាំង៖ នគរបាលបាននិយាយថា មនុស្ស៥នាក់បានស្លាប់ ហើយ២០នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ក្រឡាប់ឡានក្រុងមួយគ្រឿង នៅលើផ្លូវហាយវេ របស់អាល្លឺម៉ង់ កាលពីថ្ងៃពុធ។

ប្រភពបានបន្តថា ឡានក្រុងមួយគ្រឿងនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ Flixbus ។ ក្នុងពេលកើតមាន រថយន្តមួយនេះកំពុងធ្វើដំណើរពីទីក្រុងប៊ែកឡាំង ទៅកាន់ទីក្រុង Zurich ស្រាប់តែក្រឡាប់ នៅលើផ្លូវ A9 ជាផ្លូវប្រសព្វ រវាងតំបន់ Wiedemar និង Schkeuditzer Kreuz ។

ប្រតិបត្តិករទេសចរណ៍អាល្លឺម៉ង់ Flixbus បាននិយាយថា រថយន្តក្រុងមួយគ្រឿងនេះ ដឹកអ្នកដំណើរចំនួន ៥៣នាក់។ យ៉ាងណាមិញ ប្រភពមិនទាន់បញ្ជាក់លម្អិតពីមូលហេតុនាំឲ្យក្រឡាប់រថយន្តក្រុងនេះនៅឡើយទេ ទាមទារឲ្យស៊ើបអង្កេតបន្ថែមទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសេវាសង្គ្រោះបន្ទាន់ នៅនឹងកន្លែង ដើម្បីបញ្ជាក់អំពីមូលហេតុនៃគ្រោះថ្នាក់នេះឱ្យបានឆាប់រហ័ស និងពេញលេញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner