សម្តេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនា ដោយគ្មានការរើសអើង

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីស្រាយបួសខែរ៉ម៉ាឌន ជាមួយនារីខ្មែរឥស្លាមនៅកម្ពុជា លើកទី៣ ឆ្នាំ២០២៤ នៅមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ នារាត្រីថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថាកម្ពុជាមិនមានជំលោះជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។ នៅក្នុងពេលនោះដែរ សម្តេច បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិអតីតកាលក្នុងសង្គ្រាមដ៏សែនឈឺចាប់ ដែលបានក្លាយជាបទពិសោធន៍បន្សល់ទុកនូវមេរៀន សម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្នដើម្បរស់នៅ ជាមួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព ។

រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនា នានាដោយគ្មានការរើសអើង តាមរយៈ ការបើកទូលាយដល់បងប្អូនខ្មែរឥស្លាម ក្នុងការអនុញ្ញាតឱ្យសិស្សនិស្សិតឥស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។

សម្តេចកិត្តិសង្គហបណ្ឌិត បានជូនពរបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនៃខែរ៉ាម៉ាឌននេះ សូមបងប្អូនជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងបានសុំពរពីព្រះអាល់ឡោះ សូមផ្តល់ភាពសុខសាន្ត និង ការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner